Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ចិត្ត​ម្តាយ​ណាស់​យំ​ស្ទើរ​ដាច់ខ្យល់​ដោយសារ​កូន​ជាទី​ស្រឡាញ់ អាយុ​ ៤ឆ្នាំ ​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​ទឹក​ (វីដេអូ)

​ភ្នំពេញ ​៖ ​គួ​ឲ្យ​អាសូរ​ណាស់​ចិត្ត​ម្តាយ​និង​ជីដូន​យំ​ឱប​សព​កូន​អាយុ​៤ ឆ្នាំ​ដែល​បាន​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​ទឹក​ក្នុង​វត្ត​អង់​តា​មិញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១០ យប់ ថ្ងៃ​សុក្រ​ទី​២៤ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅក្នុង​វត្ត​អង់​តា​មិញ ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចី​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ក្មេង មានឈ្មោះ រ៉ាត់​ខៃ​ហ្វុ​ង អាយុ ៤ ឆ្នាំ​កំព្រា ឪពុក មាន​បងប្អូន ២ នាក់​រស់នៅ​ជាមួយ​ម្តាយ និង​ជីដូន មាន​ស្រុកកំណើត​នៅ​ភូមិ​កុក​កឹ​ល ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ ​បច្ចុប្បន្ន ជួល​ផ្ទះ​នៅ​ជិត​វត្ត​អង់​តា​មិញ​។​

​បើ​យោងតាម​ការរៀបរាប់​ពី​ជីដូន​បាន​បញ្ជាក់ថា​កាលពី​ព្រឹក​មិញ​ក្មេងប្រុស​ខៃ​ហ្វុ​ង​ប្រុង​នឹង​ចុះ​ទៅលេង​ក្នុង​ស្រះ​ទឹក​ក្បែរ​នឹង​ម្តង​រួចមកហើយ​តែ​ត្រូវបាន​បងប្រុស​បង្កើត​ដេញ​មិន​ឲ្យ​ចុះ​ទៅលេង រួច​ប្អូនប្រុស​ជនរងគ្រោះ​ខៃ​ហ្វុ​ង​ក៏បាន​មកលេង​ជាមួយ​ជីដូន ព្រោះ​ម្តាយ​គាត់​ជាប់​ទៅ​បំពេញការងា​ជា​កម្មការិនី​រោងចក្រ ស្រាប់តែ​មួយសន្ទុះ​មក​ជីដូន​បាន​ជាប់រវល់​តែ​ធ្វើ​ចង្ហាន់​ឲ្យ​ព្រះសង្ឃ ពេល​ប្រ​គេ​ន​​ចង្ហាន់​រួច​ក៏បាន​បាត់​ចៅ ហើយ​ដើររក​គ្រប់​ទីកន្លែង​ជុំវិញ​ក្នុង​វត្ត​អារាម​តែ​រក​មិនឃើញ​។ ពេល​រក​អស់ចិត្ត​ហើយ​ជីដូន​របស់​ខៃ​ហ្វុ​ង​បាន​តេ​ទូរស័ព្ទ ទៅ​ប្អូនប្រុស​របស់គាត់​បង្កើត​ដែលជា​គ្រូទាយ ហើយ​បាន​ប្រាប់​មកវិញ​ថា កូន​នៅក្នុង​វត្ត​ជិតៗ​ហ្នឹង និង​ប្រហែល​ម៉ោង ៩ ជាង ទៅ​ម៉ោង ១០​ក្មេង​នោះ​អណ្តែត​លើទឹក​ហើយ​បាន​ផុត​ជីវិត​បាត់ទៅហើយ ឮដូចនេះ​ជីដូន​និង​ម្តាយបង្កើត​យំ​ចង់​ឆ្កួត​ហើយក៏​ព្យាយាម​រក​បន្ត ស្រាប់តែ​មួយសន្ទុះ​ប្រហែល​ម៉ោង ១០ ជាង​ក៏​អណ្តែត​ឡើង​មេន ហើយ​ព្រះសង្ឃ​បាន​និមន្ត ទៅ​មើល​ស្រះ​ទឹក​ម្តងទៀត​ឃើញ​សព​ក្មេង​អណ្តែត​ក្បាល​មក​មែន រួច​ចុះ​ស្រង់​មកលើ​គោក​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា ន​ចុះ​មកដល់​រួច​ពិនិត្យ​ទៅលើ​សព​ក្មង​ពិតជា​លង់ទឹក​ស្លាប់​មែន រួច​បានធ្វើ​កំណត់ហេតុ​ដើម្បី​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​៕ ​ដោយ​៖​សា មេ​ត​

×