Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! បុរស​សតិ​មិនល្អ​ម្នាក់ ដែល​គំរាម​សម្លាប់​ម្តាយមីង​ខ្លួន​ជាមួយ​កាំបិតផ្គាក់​ក្នុង​ដៃ​ដ៏​សាហាវ ត្រូវបាន​ចាប់ខ្លួន​ហើយ ខណៈ​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​… (​វីដេអូ​)

spot_img

​សៀមរាប ៖ បុរស​ម្នាក់ ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​សន្មត​ថា​ជា​ជន​វិកលចរិត បាន​លើក​កាំបិតផ្គាក់​គំរាម​សម្លាប់​ស្ត្រី​ម្នាក់​ត្រូវជា​ម្តាយមីង​ដ៏​រន្ធត់​បំផុត កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ត្រូវបាន​ចាប់ខ្លួន​ហើយ កាលពី​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅលើ​កំពូលភ្នំ​ត្បែងមានជ័យ ក្នុងភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង​គោក​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។​

​ជនសង្ស័យ​ខាងលើនេះ​ដែលមាន​ឈ្មោះ ហែម បញ្ញា អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបាន​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ទទួល​ផែន​ការងារ​សន្តិសុខ សហការ​ជាមួយ​នគរបាល​ស្រុក​ត្បែងមានជ័យ​។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​រូបនេះ​ក្រោយពី​បានធ្វើ​សកម្មភាព​គំរាម​សម្លាប់​ម្តាយមីង និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​នៅតាម​ផ្លូវ បាន​ទៅសម្ងំ​នៅលើ​កំពូលភ្នំ​ត្បែងមានជ័យ ដើម្បី​ឲ្យ​លោក​ស្រោច​ទឹក​លើករាសី​។ ទោះយ៉ាងណា ពេលនេះ សមត្ថកិច្ច​នាំ​ជន​រូប​នេះ​មកកាន់​ខេត្តសៀមរាប​វិញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានប្រកាស​ព័ត៌មាន​ថា ករណី ជន​មាន​ជំងឺសរសៃប្រសាទ​ឈ្មោះ​ឯម បញ្ញា ភេទ​ប្រុស អាយុ​27​ឆ្នាំ​នៅ​ភូមិ​វិ​ហ៊ា​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ដែល​បានធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់​កាប់​លើ​រថយន្ត​ម៉ាក​ម៉ា​ស្ដា ពណ៌​ស ស៊េរី​ឆ្នាំ​2020 សម្លុត​ម្ចាស់​ឲ្យ​ចុះចេញ​ហើយ​ជន​សរសៃប្រសាទ​នោះ​បើក​ចេញ​កាលពី​វេលា​ម៉ោង 08​និង​30​នាទី ថ្ងៃទី​18 កក្កដា 2020 នៅ​ភូមិ​វិ​ហ៊ា​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ពេលនេះ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្វាយដង្គុំ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានធ្វើ​ការសហការ និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​អំពិល និង​កម្លាំង​នគរបាល​ស្រុក​ប្រសាទ​បាគង ស្រាវជ្រាវ​រកឃើញ​រថ​យន្ដ​នោះ​នៅ​ចំណុច​ភូមិ​ថ្នល់​បាក់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង និង​យកមក​ធ្វើការ​ប្រគល់ជូន​ម្ចាស់​កម្មសិទ្ធិ​ជា​ជនរងគ្រោះ យកទៅ​គ្រប់គ្រង​ថែរក្សា និង​ជួសជុល ដើម្បី​ប្រើប្រាស់​វិញ​ហើយ​។ ចំណែក​ជន​សរសៃប្រសាទ​ខាងលើ​នោះ បាន​ចុះ​រត់​គេចខ្លួនបាត់ ហើយ​កម្លាំង​នគរបាល​យើង កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន តែ​មិនទាន់​ចាប់បាន​នៅឡើយ​ទេ​។ ភិនភាគ​ជន​សរសៃប្រសាទ មាន​កម្ពស់​1,65​ម៉ែត្រ សម្បុរ ខ្មៅ​ស្រអែម មាន​ធំ​ទម្ងន់​80​គីឡូក្រាម ស្លៀក​ខាវ​ប៊ូ​យ​ពណ៌​ខៀវ អាវ​យឺ​ដៃខ្លី​ករ​មូល​ពណ៌​ខៀវ តាម​តម្រុយ​ជន​នោះ កំពុងស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​បន្ទាយស្រី​។ សូម​បងប្អូន​ជួយ​សហការ​ឃាត់​ជននេះ ទុក​និង​រាយការណ៍​មក​សមត្ថកិច្ច​ផង​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ មាន​សេចក្តីរាយការណ៍​បង្ហោះ​តាម​បណ្តាញ​សង្គម ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Lyhuong Mombunhak បាន​ប្រាប់​សូម​ឲ្យ​អ្នក​ខេត្តសៀមរាប​ទាំងអស់គ្នា មានការ​ប្រុងប្រយ័ត្ន ព្រោះ​មាន​ជន​វិកលចរិត​ម្នាក់ កំពុង​ចាប់​ស្ត្រី​ម្នាក់​ជា​ចំណាប់​ខ្លាំង ដោយ​គំរាម​សម្លាប់​ជាមួយ​កាំបិតផ្គាក់​ក្នុង​ដៃ ស្ថិតនៅ​ជិត​សាលា​បៀ​ល​ប្រាយ ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ជន​រូបនេះ ក៏បាន​វាយ​បំបែក​កញ្ចក់​ឡាន​គេ​ជិះ​កាត់ និង​យក​រថយន្ត​គេ​ជិះ​ចាក​ចេញទៅ​បាត់ ដោយ​បើក​ប៉ះ​គេឯង​នៅលើ​ដងផ្លូវ​ទៀតផង​៕ ដោយ​៖ លឹម ហុង​

spot_img
×