ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIL) លើកទី២៥ នៅព្រឹកថ្ងៃទី១១ ខែតុលា នេះ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរូមពីសំណាក់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មន្ត្រីជាន់ខ្ពស់អន្តរក្រសួង ប្រធាន EIL និងសមាជិក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនិងតំណាងដៃគូអភិវឌ្ឍន៍ប្រចាំនៅកម្ពុជា។
អ្នកចូលរួមក្នុងកិច្ចប្រជុំដែលមានរយៈពេល២ថ្ងៃនេះ គឺនៅថ្ងៃទី១១-១២ ខែតុលា ដើម្បី
នឹងស្វែងយល់អំពីរបៀបដែលកម្ពុជាប្រើប្រាស់ជំនួយសម្រាប់ពាណិជ្ជកម្ម និងជំនួយបច្ចេកទេសពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតនិរន្តភាពសម្រាប់ការនអភិវឌ្ឍក្នុងរយៈពេលយូរអង្វែង។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ដើម្បីពង្រឹងសមាហរណកម្មផ្នែកពាណិជ្ជកម្ម ជាជំនួយពាណិជ្ជកម្មដល់ប្រទេសអភិវឌ្ឍន៍តិចតួច ហើយប្រទេសកម្ពុជាជាប្រទេសឈានមុខគេដែលបានទទួលផលប្រយោជន៍មូលនិធិ នៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIL) តាំងពីឆ្នាំ២០០១ ហើយមានចំនួនជិត៨លានដុល្លារ។ ដោយលោកបានបញ្ជាក់ថា ជំនួយដែលផ្តល់ឲ្យនេះមានសារៈសំខាន់ ដោយយកជំនួយមកដើម្បីរៀបចំចូលជាសមាជិកនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅក្នុងឆ្នាំ២០០៤ ហើយបុណ្យខួបដែលកម្ពុជាចូលជាពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១៣ តុលា ២០០៤ ។ កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម គឺជាគំរូសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច គឺកម្ពុជាឈានមុខគេ ក្នុងការធ្វើពង្រឹងសមាហរណកម្មពាណិជ្ជកម្ម ។
លោកបានបញ្ជាក់ថា ក្រសួងបានជម្រុញខាងវិស័យសូត្រ បដិសណ្ឋាកិច្ច វិស័យជលផល និងវិស័យផ្សេងៗទៀតដូចជាវិស័យកាត់ដេរជាដើម នេះហើយជាការអភិវឌ្ឍន៍ មិនមែនដើរឯងៗទេ គឺត្រូវមានមូលនិធិ និងការសហការពីសំណាក់គូរភាគីអភិវឌ្ឍន៍ដែលមានខាង EIL ដែលជាផ្នែកនៃអង្គការពាណិជ្ជកម្មពិភលោក ដើម្បីជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច៕