អ្នកការទូតអាមេរិចនឹងចាកចេញពីស្ថានកុងស៊ុល នៅក្នុងទីក្រុង Chengdu ប្រទេសចិន ក្រោយពេលចិនសម្រេចចិត្តបិទវា ដើម្បីជាការសងសឹកទៅនឹងអាមេរិច ដែលបានប្រកាសបិទស្ថានកុងស៊ុលចិននៅក្នុងទីក្រុង Houston។
មុនពេលប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ មុនពេលផុតកំណត់នៅថ្ងៃចន្ទព្រឹកនេះ បុគ្គលិកស្ថានកុងស៊ុលទាំងអស់ ត្រូវបានគេមើលឃើញកាន់ឯកសារ និងថងសំរាមចេញ។
នៅពេលជាមួយគ្នានេះដែរ ប្រជាជនជាច្រើននៅមូលដ្ឋាន បានប្រមូលផ្តុំគ្នានៅខាងក្រោយ ដោយមានអ្នកខ្លះបានគ្រវីទង់ជាតិចិន និងធ្វើការថតរូប Selfie (ថតរូបខ្លួនឯង)។
នេះជាវិធានការតបតរបស់ចិន ចំពោះការបិទស្ថានកុងស៊ុលចិននៅក្នុងទឹកដីអាមេរិច កាលពីអាទិត្យមុន ដោយអាមេរិចទុករយៈពេល ៧២ម៉ោងដល់ភាគីចិន។
ក្រោយពេលផុតកំណត់រយៈពេល ៧២ម៉ោង អ្នកការទូតចិននឹងធ្វើការចាកចេញពីបេសកកម្មរបស់ខ្លួននៅក្នុងទីក្រុង Houston។
រដ្ឋមន្ត្រីការបរទេសអាមេរិចលោក Mike Pompeo បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើការសម្រេចចិត្តចាត់វិធានការ ដោយសារតែទីក្រុងប៉េកាំង កំពុងលួចកម្មសិទ្ធិបញ្ហា។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិច និងចិនកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ទៅៗក្នុងឆ្នាំនេះ ដោយសារតែបញ្ហាជាច្រើន ដូចជាបញ្ហាផ្ទុះវីរុសកូរ៉ូណា បច្ចេកវិទ្យារបស់ Huawei ការដាក់ច្បាប់របស់ចិនលើទីក្រុងហុងកុង និងការលុកលុយចង់ក្តោបក្តាប់ដែនទឹកនៅក្នុងសមុទ្រចិនជាដើម៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC