ខេត្តកំពង់ឆ្នាំង៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន ៣នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ សុទ្ធតែជាកម្មកររោងចក្រ រួមមាន៖
១. ឈ្មោះ ម៉ុន ភ័ណ្ឌ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅឃុំលង្វែក ស្រុកកំពង់ត្រឡាច។
២. ឈ្មោះ អឿន រ៉ុង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។
៣. ឈ្មោះ ឡេង ភុំ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ៤កញ្ចប់ មានទម្ងន់ ១១,៦២ក្រាម កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ ចំនួន ១ដើម ទូរស័ព្ទដៃចំនួន ៥គ្រឿង និងម៉ូតូចំនួន ២គ្រឿង។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅចំណុចរោងចក្រ ហូរ រ៉ាយ សិន ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបញ្ជូនទៅឃុំខ្លួន នៅក្នុង ពន្ធនាគារ ដើម្បីរង់ចាំ សវនាការ តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




