ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានជួបប្រទះយុវជនចំនួន ១៨នាក់ និងម៉ូតូចំនួន ១២គ្រឿង ដែលកំពុងប្រមូលផ្តុំគ្នានៅជិតស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៖០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈកម្លាំងសមត្ថកិច្ចកំពុងចេញល្បាត ត្រួតពិនិត្យ និងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបង្ការបទល្មើសក្នុងមូលដ្ឋាន។
ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ អន សុខវិបុល្លា អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន។
ក្រោយពីធ្វើការត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានធ្វើការអប់រំ និងណែនាំដល់ក្រុមយុវជនទាំងនោះឱ្យបំបែកការប្រមូលផ្តុំ និងត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ៕រក្សាសិទ្ធិដោយស CEN





