Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សង្វេក​ណាស់​! ប្តី​ស្លាប់​មិន​ប៉ុន្មាន​ខែ​ផង ឥឡូវ​ប្រពន្ធ​ត្រូវ​ចោរប្លន់​សម្លាប់​ក្នុងព្រៃ​ស្លាប់​យ៉ាង​អាណោចអាធ័ម ប​ន្យ​ល់​ទុក​កូនតូច​កំព្រា​ឪពុកម្តាយ​ទាំង​នៅ​ក្មេង​

spot_img

​ភ្នំពេញ​៖ កាលពី​រសៀល​ម្សិលមិញ​នេះ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ មាន​ហេតុការណ៍​ដ៏​រន្ធត់ និង​ភ្ញាក់ផ្អើល​មួយ ដោយ​ស្ត្រី​ម្នាក់​ខណៈ​ធ្វើដំណើរ​ចេញពីផ្ទះ​ម្តាយក្មេក ដល់​ពាក់កណ្តាល​ផ្លូវត្រង់​ព្រៃ​ស្ងាត់ ក៏​ស្រាប់តែ​ត្រូវ​ចោរ​ស្ទាក់​ប្លន់ រួច​សម្លាប់​យ៉ាង​សាវ​ហាវ​ព្រៃផ្សៃ​បំផុត​។​

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្ត្រី​រងគ្រោះ​ត្រូវបាន​ដឹងថា​មានឈ្មោះ រឿន ច​ន្ធូ មាន​ស្រុកកំណើត​នៅ​ភូមិ ថ្លុក​ឈើទាល នៅ​ខាងកើត​ផ្សារ​ស្ពឺ​។​

​យ៉ាងណាមិញ អ្វីដែល​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​កាន់តែ​សង្វេក​រន្ធត់ចិត្ត​ជាខ្លាំង​នោះ គឺ​ត្រង់​ថា ប្តី​របស់​ស្ត្រី​រងគ្រោះ​ទើប​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​មិនបាន​ប៉ុន្មាន​ខែ​ផង ឥឡូវនេះ ដល់​រូបនាង​ជា​ប្រពន្ធ ត្រូវស្លាប់​ជា​បន្ត ដោយ​បន្សល់​កូនស្រី​អាយុ ២ ឆ្នាំ ត្រូវ​រស់នៅ​កំព្រា​ឪពុកម្តាយ​ទាំង​ពុំទាន់​ដឹងក្តី​គួរ​ឲ្យ​ស្រណោះ​បំផុត​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chim Channa បាន​ប្រាប់​ឱ្យដឹងថា​៖ «​ប្ដី​ខ្សែភ្លើង​ឆក់​ស្លាប់ ទើបតែ​បាន​៣​ខែ ប្រពន្ធ​មកពី​លេង​ផ្ទះ​ម៉ែក្មេក​ចោរប្លន់​ស្លាប់ នៅ​កូនស្រី​អាយុ​២​ខួប​នៅរស់ ពាក់កណ្ដាល​ផ្លូវ​វេលា​ម៉ោង ៤ រសៀល​នៅ​ស្ពឺ​»​។​

​បន្ថែម​ពី​នោះ ក៏មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mrr Pov Sarath ក៏បាន​បង្ហោះ​សារ​ដ៏​រំជួលចិត្ត​ផងដែរ​ថា​៖ «R I P អាយុ​ខ្លី្ល​ម្ល៉េះ​ប្អូនស្រី​អើយ ប្តី​ស្លាប់​មិនបាន​ប៉ុន្មាន​ផង ឥឡូវ​ប្រពន្ធ​ស្លាប់​ទៀត ទុក​ឲ្យ​កូនតូច​កំព្រា​ឪពុកម្តាយ​ទាំង​នៅ​ក្មេង សូម​ប្អូន​កើត​ជាតិ​ណាៗ កុំ​ឲ្យ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​។ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​ប្អូន​ទៅ​ឲ្យ​បាន​សុខ​ចុះ ឃាតករ​ដែល​សម្លាប់ ប្អូន​វា​មិន​រួចខ្លួន​ទេ​»៕ ដោយ​៖ លឹម ហុង​


spot_img
×