នៅពេលដែលអ្នកចង់មានរាងស្អាត ហើយមានភាពទាក់ទាញ ចំណុចដំបូង ហើយសំខាន់ជាងគេនោះគឺរំលាយជាតិខ្លាញ់ ដែលមានក្នុងរាងកាយអ្នក ព្រោះអ្នកធាត់គឺដោយសារតែខ្លាញ់ទាំងនោះ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអាហារទាំង៤ប្រភេទ ដែលអាចធ្វើឲ្យអ្នកស្គម។ តើមានអ្វីខ្លះទៅ?
សណ្តែកដី
នៅក្នុងសណ្តែកដីមានសារធាតុ ដែលអាចជួយកោសយកជាតិខ្លាញ់ពីក្នុងរាងកាយអ្នកឲ្យអស់ ហើយថែមទាំងជួយធ្វើឲ្យពោះវៀនអ្នកដំណើរការលឿន ជាហេតុដែលអាចធ្វើឲ្យអ្នកស្គមយ៉ាងងាយ។
ស្ពៃឃិនឆាយ
ស្ពៃប្រភេទនេះគឺជាស្ពៃដែលអាចជួយអ្នកបត់ជើងបានល្អ ថែមទាំងជួយការពារមិនឲ្យកោសិកាមហារីកដុះឡើយ ដែលជាបន្លែល្អចំពោះសុខភាពណាស់។ ដូចនេះអ្នកអាចយកវាមកចម្អិនជាសម្លបាន នោះវានឹងជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយអ្នកជាមិនខានក្រោយពេលដែលអ្នកបរិភោគរួច។
ឈាមជ្រូក
នៅក្នុងឈាមជ្រូកនេះមានសារធាតុ ដែលអាចជួយជម្រះជាតិពុលទាំងឡាយចេញពីរាងកាយអ្នក ដូចនេះអ្នកអាចយកវាមកដាំបបរពិសារបាន នោះវានឹងជួយកាត់ជាតិខ្លាញ់ពីរាងកាយអ្នក ដែលអាចធ្វើឲ្យអ្នកឆាប់មានរាងស្អាត។
អង្ករសម្រូប
ក្រោយពេលដែលអ្នកពិសារអង្ករសម្រូបនេះរួច វានឹងជួយបញ្ចេញជាតិពុល និងព្យាបាលជំងឺទល់លាមករបស់អ្នក ថែមទាំងអាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកទៀតផង ដែលធ្វើឲ្យពោះវៀនអ្នកដំណើរការល្អ ដូចនេះអ្នកអាចដាំវាជាបបរហូប ដោយមួយអាទិត្យអ្នកអាចពិសារចំនួនពីរដងបាន នោះវានឹងធ្វើឲ្យអ្នកឆាប់ទទួលបានរាងស្អាត៕
អត្ថបទ៖ health.com.kh