បាត់ដំបង៖កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជួនបុរស២នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកកមួយថង់និង២កំណាត់ទុយោ ម៉ូតូមួយគ្រឿង សម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់នេះ បានធ្វើឡើងកាលពីម៉ោង២២និង០០នាទីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០ នៅចំណុចភូមិទំនប់ទឹកឃុំបវេលស្រុកបវេលខេត្តបាត់ដំបង។
លោកសុខ និមលនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលចាប់ឃាត់ខ្លួនឈ្មោះឆាន់ បូរីភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិបឹងសង្កែឃុំអំពិលប្រាំដើមស្រុកបវេលខេត្តបាត់ដំបងនិងឈ្មោះជឿន សុធាភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិបួរុនឃុំអំពិលប្រាំដើមស្រុកបវេលខេត្តបាត់ដំបង។ក្នុងប្រតិបត្តការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកកមួយថង់និង២កំណាត់ទុយោ ម៉ូតូមូយគ្រឿង សម្ភារមួយចំនួនទៀតហើយចាប់ឃាត់ខ្លួនកាលពីម៉ោង២២និង០០នាទីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០ នៅចំណុចភូមិទំនប់ទឹកឃុំបវេលស្រុកបវេលខេត្តបាត់ដំបង។
លោកសុខ និមលបានបញ្ជាក់ថាកម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរនេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ហើយ៕ ដោយ៖អ៊ុងសារុំ