Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាម​ស្រែក​ស្បែក​ហៅ​! ទីបំផុត ឃាតករ​ប្លន់​សម្លាប់​នារី​ម្នាក់​នៅក្នុង​ព្រៃ ហើយ​យក​ខ្សែ​ចង​.​ក​បំភាន់​ភ្នែក​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ គឺ​ដោយសារតែ​រឿង​….

spot_img

​កំពង់ស្ពឺ​ ៖ ឈាម​ស្រែក​ស្បែក​ហៅ ទីបំផុត ឃាតករ​ដែល​ប្លន់​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​ហើយ​យក​ខ្សែ​ចង​.​ក​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ដោយមាន​ការដឹកនាំ​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក​ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក​ឧ​ត្ត​សេនីយ៍​ត្រី ជាវ វិបុល​អនុប្រធាន​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ លោក​ស្នងការរង សោម បូរ៉ា និង​មានការ​សម្របសម្រួល​ពី​លោកជំទាវ​ព្រះរាជអាជ្ញា ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​សហការ​ជាមួយ​នគរបាល​ស្រុក​សំរោង​ទង​។​

​ជនសង្ស័យ​ជា​ឃាតករ​មានឈ្មោះ ខូវ លី​ហាក់ ភេទ​ប្រុស​អាយុ ២៨ ឆ្នាំ នៅ​ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រវាន់​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​ជុំវិញ​អំពើ​ឃាតកម្ម​ប្លន់​សម្លាប់​ដ៏​សាហាវព្រៃផ្សៃ​ខាងលើនេះ​ផងដែរ បើតាម​របាយការណ៍រ​បស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​កំពង់​សឺ្ព បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​ខែឧសភា ឆ្នាំ​២០២០ ជនរងគ្រោះ​ឈ្មោះ​ជុំ ច​ន្ធូ ភេទ​ស្រី អាយុ ២៤ ឆ្នាំ ក្រោយពេល​ប្តី​ស្លាប់​បាន​ពឹងពាក់​ជនសង្ស័យ​ឲ្យ​ជួយ​លក់​រថយន្ត​បែន​បាន​ក្នុងតម្លៃ ១៩០០០$ ហើយ​ជនសង្ស័យ​បាន​យក ១២០០០$ ទិញ​ម៉ូតូ​១​គ្រឿង ដោយ​ចង់​បំបិតមាត់ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ជនសង្ស័យ​បាន​ទូរស័ព្ទ​បបួល​ជ​នង​គ្រោះ​ទៅ​ដើរលេង​នៅ​ព្រៃភ្នំ​ទទឹង ភូមិ​អន្លង់​ស្នោ ហើយក៏​បា​វាយ​សម្លាប់ យក​ខ្សែ​ចងក​បំភ័ន្ត​សមត្ថកិច្ច​ព្រមទាំង​យក​ម៉ូតូ និង​គ្រឿងអលង្ការ​គេចខ្លួន​។​

​តែ​យ៉ាងណា អ្វីដែល​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​កាន់តែ​សង្វេក​ចិត្តជា​ខ្លាំង​នោះ គឺ​ត្រង់​ថា ប្តី​របស់​ស្ត្រី​រងគ្រោះ​ទើបតែ​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់ ទើបតែ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ឥឡូវនេះ ដល់​រូបនាង​ក៏​ត្រូវគេ​សម្លាប់​ជា​បន្តទៀត ដោយ​បន្សល់ទុក​កូនស្រី​អាយុ​២​ឆ្នាំ ត្រូវ​រស់នៅ​កំព្រា​ឪពុកម្តាយ​ទាំង​ពុំទាន់​ដឹងក្តី​គួរ​ឲ្យ​ស្រណោះ​បំផុត​។ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chim Channa បាន​បង្ហោះ​ឲ្យ​ដឹង​ពី​ករណី​ដ៏​គួរ​ឲ្យ​សោក​សង្វេក​នេះ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។​

​នារី​ម្នាក់​ជា​ស្ត្រី​មេម៉ាយ ដែល​ប្តី​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​ទើបតែ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ត្រូវបាន​ចោរប្លន់​សម្លាប់​នៅក្នុង​ព្រៃ​យ៉ាង​អាណោចអាធ័ម ដោយ​បន្សល់ទុក​នូវ​កូនតូច​ត្រូវ​កំព្រា​ឪពុកម្តាយ​ទាំង​នៅ​ក្មេង​គួរ​ឲ្យ​ស្រណោះ​បំផុត​៕ ដោយ​៖ លឹម ហុង​

 

spot_img
×