Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! ខំ​ដេញតាម​ធ្វើ​ឲ្យ​ចោរ​ញី​ឈ្មោល​ដួល​ម៉ូតូ​ហើយ តែ​បែរជា​មនុ​ស្សគ​គោក ធ្វើ​អ្វី​ចោរ​មិនកើត ទុក​ឲ្យ​រត់​រួចខ្លួន​ទៀត (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ នេះ​ជាហេតុ​ការណ៍​ដ៏​មិន​នឹកស្មាន​ដល់​មួយ ដែល​ចោរ​ញី​ឈ្មោល​១​គូ ខណៈដែល​ខាង​ស្រី​មាន​រូង​រាង​ស្វែ​ល ស្លៀកពាក់​យ៉ាង​ឡូយ​ដូច​អ្នក​ដើរលេង បាន​ចូល​លួច​យក​កាបូប​លុយ​ពី​ក្នុង​កន្លែង​បញ្ចូល​ហ្គាស​មួយកន្លែង យ៉ាង​ហ៊ាន​បំផុត​។ ប៉ុន្តែ សំណាងល្អ ដែល​ម្ចាស់​ឃើញ​ទាន់ និង​ស្ទុះ​ដេញតាម​ដណ្តើមយក​កាបូប​មកវិញ​បាន​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Thong Kimseng បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «26.07.2020 ម៉ោង​14:30 មាន​ករណី​ចោរ​ចូល​លួច​កាបូប​លុយ​នៅ​កន្លែង​ខ្ញុំ ភិនភាគ​ចោរ​មាន​គ្នា​3​នាក់​ជិះ​ម៉ូតូ​2​គ្រឿង មួយ​ម៉ាក​ហុងដា Dream ពណ៌​ខ្មៅ ឆ្នាំ​2020 ពាក់​ស្លាក​លេខ ភ្នំពេញ 1IH-5742 ជិះ​គ្នា​ពីរ​នាក់ ប្រុស​ម្នាក់​ស្រី​ម្នាក់ ម្នាក់​ស្រី​ជា​អ្នក​ចូល​យក​កាបូប ឯ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា Beat បើក​ដោយ​បុរស​ម្នា​ក់មាន​ភិនភាគ​ដូច​ក្នុង​រូប​(​ជា​អ្នក​បិទគូទ​) បើ​បងប្អូន​បានឃើញ ឬ​ជួប​នៅ​កន្លែង​ណា សូម​មេត្តាជួយ​ផ្តល់ព័ត៌មាន​ជូន​សមត្ថកិច្ច​ផង តែបើ​ជួប​នៅ​កន្លែង​ណា​ស្ងាត់​សូមជួយ​លេង​ម៉ា​ចាស់ដៃ​ឲ្យ​ផង​។ បញ្ជាក់​ករណីនេះ​ចោរលួច​មិនបាន​សម្រេច​»​។​

​ទោះយ៉ាងណា អ្វីដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន មានការ​សោកស្តាយ និង​ហួសចិត្ត​ខ្លាំង​បំផុត​នោះ គឺ​ត្រង់​ថា​ម្ចាស់​កាបូប បាន​ខំ​ប្រទាញប្រទង់​ធ្វើ​ឲ្យ​ចោរ​ញី​ឈ្មោល​ទាំងពីរ​ដួល​ទៅហើយ តែ​បែរជា​មនុស្ស​មួ​យគ​គោក​នៅនឹងកន្លែង​កើតហេតុ ពុំ​អាចធ្វើ​អ្វី​ចោរ​បាន ទុក​ឲ្យ​ពួកចោរ​រត់​រួចខ្លួន​ទៀត អត់​នាំគ្នា​ជួយ​សោះ ដែល​នាំ​ឲ្យ​គេ​លើកឡើងថា បើ​រឿង​អត់​ប្រយោជន៍ យក​ល្បី​វិញ ៕ ដោយ​៖ លឹម ហុង​

 



spot_img
×