ប្រទេសចិនបានរកឃើញការឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១០១ករណី កាលពីថ្ងៃអង្គារ ដោយមានការកើនឡើងពីចំនួន ៦៨ករណីនៅថ្ងៃចន្ទ។ នេះបើតាមគណៈកម្មការសុខាភិបាលរបស់ប្រទេសនេះ នៅថ្ងៃពុធ។
ក្នុងចំណោមករណីឆ្លងថ្មី មាន ៨៩ករណីកើតឡើងនៅក្នុងតំបន់ Xinjiang និងមួយករណីទៀតកើតឡើងនៅក្នុងទីក្រុងប៉េកាំង ខណៈដែល មានការឆ្លង ៣ករណីនាំចូលពីក្រៅ។
គិតមកដល់ត្រឹមថ្ងៃអង្គារម្សិលមិញនេះ ចិនមានអ្នកឆ្លងសរុបចំនួន ៨៤.០៦០ និងមានអ្នកស្លាប់ចំនួន ៤.៦៣៤។
ចិនបានធ្វើការគ្រប់គ្រងការរាតត្បាតរបស់វីរុស បានចាប់តាំងពីវាបានផ្ទុះចេញដំបូង ក្នុងប្រទេសកាលពីចុងឆ្នាំមុន តាមរយៈវិធានការបិទប្រទេស និងរឹតត្បិតលើការធ្វើដំណើរ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការផ្ទុះទ្រងទ្រាយតូចៗឡើងវិញ ដែលវាចាប់ផ្តើមធ្វើឲ្យមានក្តីកង្វល់។
រហូតមកដល់ពេលនេះ វីរុសមរណៈបានសម្លាប់ជីវិតមនុស្សជិត ៦៦០.០០០នាក់ និងឆ្លងទៅកាន់មនុស្សជិត ១៦លាននាក់ទូទាំងពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters