ភ្នំពេញ៖ បុរី ប៊ូយ៉ុង សែនសុខ វិនិយោគដោយ ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ខូ អិលធីឌី គឺជាក្រុមហ៊ុនក្នុងស្រុកបង្កើតឡើង ក្នុងឆ្នាំ2007 នឹងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប នៃប្រទេសកូរ៉េ ដោយមានលោកបណ្ឌិត LEE JOONG KEUN ជាប្រធានក្រុមប្រឹក្សាភិបាល បានប្រកាសបើកលក់គម្រោងលំនៅឋានរបស់ខ្លួនជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ខែកក្កដានេះ។
ទឹកប្រាក់វិនិយោគទៅលើគម្រោងលំនៅឋាននេះមានរហូតជាង ៩៥លានដុល្លារ។ គម្រោងនេះមានលំនៅឋានសរុបចំនួន 716ផ្ទះ ហើយបើតាមផែនការ គម្រោងនេះនឹងបញ្ចប់នៅក្នុងរយៈពេល២០ខែបន្ទាប់ ក្រោយពីការប្រកាសលក់ផ្លូវការ។
ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ខូ អិលធីឌីគឺជា ក្រុមហ៊ុនទី១ ដែលបានផ្គត់ផ្គង់លំនៅឋាននៅក្នុងប្រទេសកម្ពុជា។ បុរី ប៊ូយ៉ុង សែនសុខ ចាប់ផ្តើមលក់គម្រោងបុរី នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ដែលមានលំនៅឋានសរុបចំនួន 716ផ្ទះ រួមមានផ្ទះប្រភេទសបហៅស៍ ផ្ទះល្វែង ផ្ទះលីង វីឡាភ្លោះ វីឡាឃ្វីន វីឡាឃីង ដែលបានសាងសង់លើផ្ទែដី 110,000ម៉ែត្រក្រឡា ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក CHOI JUN YOUNG នាយកបុរីប៊ូយ៉ុង សែនសុខ បានមានប្រសាសន៍ថា បុរីប៊ូយ៉ុង សែនសុខ គឺជាគម្រោងដំបូងដែលចាប់ផ្តើមលក់ផ្ទះនៅកម្ពុជា ហើយរំពឹងថានឹងនាំមកនូវការកែលំអគុណភាពនៅក្នុងទីផ្សារ លំនៅឋាននៅកម្ពុជា។
លោក JUN YOUNGបន្តថា៖«ដោយនៅដាច់ដោយឡែកពីគេ គម្រោងបុរីប៊ូយ៉ុងសែនសុខមានទីតាំងជិតនឹងតំបន់សក្តានុពល ដោយចំណាយពេលធ្វើដំណើរត្រឹមតែ5នាទីពី អ៊ីអន2 ផ្សារទំនើបម៉ាក្រូ និងផ្សារទំនើបគ្លូប៊លហៅស៍។ ក្រៅពីនោះ គម្រោងបុរីប៊ូយ៉ុងសែនសុខក៏នៅជិតសាលាអន្តរជាតិមួយចំនួន ក៏ដូចជាក្លឹបវាយកូនហ្គោលផងដែរ។»
លោកបន្តថា បុរី ប៊ូយ៉ុង សែនសុខ មិនត្រឹមតែទាក់ទាញ ចំណាប់អារម្មណ៍វិនិយោគិនមួយចំនួនទេ ថែមទាំងទាក់ទាញចំណាប់អារម្មណ៍ អតិថិជនដែលមានបំណងរស់នៅពិតប្រាកដ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំបំផុតក្នុងប្រទេសកូរ៉េ។ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានសាងសង់ និងផ្គត់ផ្គង់លំនៅដ្ឋាន ចំនួន280,000ផ្ទះ រួចមកហើយដោយគិតចាប់តាំងពីឆ្នាំ1983 ដោយផ្អែកលើបច្ចេកវិទ្យាសាងសង់លំនៅដ្ឋានទំនើបៗទាំងនេះ ក្រុមហ៊ុនបានប្តេជ្ញាសាងសង់ ផ្គត់ផ្គង់ លំនៅឋានដែលមានសុវត្ថិភាពបំផុតដើម្បីបំពេញតម្រូវការរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះ ក្រុមហ៊ុនបានអនុលោមតាមច្បាប់សំណង់របស់ប្រទេសកម្ពុជាផងដែរ។ សម្រាប់ព័ត៍មានលម្អិតសូមទំនាក់ទំនងមកលេខទូរស័ព្ទ : 023-975-500៕
ដោយ៖CEN