តុលាការក្នុងប្រទេសម៉ាឡេស៊ី បានកាត់ទោសអតីតនាយករដ្ឋមន្ត្រី Najib Razak ឲ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ក្រោយពេលរកឃើញថាគាត់មានកំហុសទាក់ទងនឹងបទចោទចំនួន ៧នៃអំពើពុករលួយដែលមានទឹកប្រាក់រាប់លានដុល្លារ។
លោក Najib Razak បដិសេធចំពោះការចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត ការលាងលុយកខ្វក់ និងរំលោភអំណាច។
ករណីប្រឆាំងអតីតនាយករដ្ឋមន្ត្រីនេះ គឺជាការធ្វើតេស្តនៃកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ី។
លោក Najib ដែលកាន់តំណែងចាប់ពីឆ្នាំ ២០០៩ ដល់ ២០១៨ ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេល ១២ឆ្នាំ ពីបទរំលោភអំណាច និង ១០ឆ្នាំចំពោះការចោទប្រកាន់នីមួយៗ នៃការចោទប្រកាន់ចំនួន ៦ពីបទលាងលុយ និងរំលោភសេចក្តីទុកចិត្ត។
ចៅក្រៅម្នាក់ឈ្មោះ Mohamad Nazlan Mohamad Ghazali បានថ្លែងក្នុងតុលាការជាន់ខ្ពស់ក្នុងទីក្រុងកូឡាឡាំពួរដូច្នេះថា “ក្រោយពេលពិចារណាលើភស្ថុតាងទាំងអស់នៅក្នុងការកាត់ក្តី ខ្ញុំមើលឃើញថា អយ្យការបានបង្ហាញភស្ថុតាងដោយជោគជ័យលើអ្វីដែលបានសង្ស័យ”។
ចំណែកលោក Najib ថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមិនពេញចិត្តនឹងលទ្ធផលកាត់ក្តីឡើយ ហើយលោកថា វាមិនទាន់ចប់នៅឡើយទេ ព្រោះនឹងមានដំណើការនៅសាលាឧទ្ធរណ៍៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC