Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមាជិកសភា​ជប៉ុន នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ទប់ស្កាត់​ការប្រើប្រាស់​កម្មវិធី​ចិន TikTok

​សមាជិកសភា​មកពី​បក្ស​កាន់អំណាច ប្រជាធិបតេយ្យ​សេរី​ជប៉ុន បានសម្រេច​ចិត្ត​ជំរុញ​ឲ្យ​មានការ​រឹតត្បិត លើ​ការប្រើប្រាស់​កម្មវិធី​វីដេអូ​ដ៏​ល្បី​របស់​ចិន​គឺ TikTok ដោយសារ​មានការ​ព្រួយ​បារ​ម្មណ៍​ថា ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ប្រហែលជា​នឹង​ធ្លាក់ចូល​កណ្តាប់ដៃ​របស់​រដ្ឋាភិបាល​ចិន​។​

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជប៉ុន NHK បាន​ឲ្យ​ដឹងថា សមាជិកសភា​មួយក្រុម​ដែល​ដឹកនាំ​ដោយ​អតីត​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច Akira Amari បានធ្វើ​សេចក្តីសម្រេចចិត្ត​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ និង​គ្រោង​ដាក់សំណើរ​ទៅកាន់​រដ្ឋាភិបាល​នៅ​ដើមខែ​កញ្ញា​ខាងមុខ​។​

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ប្រទេស​ឥណ្ឌា បាន​បិទ​កម្មវិធី​ល្បីៗ​របស់​ចិន​ជាច្រើន រួមទាំង TikTok ក្រោយពេល​មានការ​ប៉ះទង្គិច​គ្នា​នៅតាម​បណ្តាល​ព្រំដែន​មាន​ជម្លោះ ដែល​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​ង ២០​នាក់​ស្លាប់ និង​ជាច្រើន​នាក់​រងរបួស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters

×