Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​តា​ស៊ី​សាមគ្គី​នៅ​ខេត្តបាត់ដំបង​អាច​រក​ចំណូល​បាន រហូតដល់​៦​លាន​រៀន​ក្នុង​មួយថ្ងៃ ទៅលើ​ដំណាំ​បន្លែ​

សហគមន៍​តា​ស៊ី​សាមគ្គី ស្ថិតនៅ​ភូមិ​តា​ស៊ី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង កំពុង​ផលិត​បន្លែ​សុវត្ថិភាព តាមរយៈ​បច្ចេកទេស​កសិកម្ម​វៃ​យ​ឆ្លាត ដោយ​ផ្គត់ផ្គង់​បន្លែ​ទៅកាន់​ទីផ្សារ​របស់ខ្លួន​បាន​គ្រប់​រដូវ​។​នេះ​បើ​យោងតាម​ក្រសួងបរិស្ថាន​។​

​សហគមន៍​តា​ស៊ី​សាមគ្គី​នេះ បាន​លក់ ដំណាំ​បន្លែ ជីរ​ណា នៅ​ទីផ្សារ​ខាងក្រៅ ក្នុង​មួយថ្ងៃ​បាន​ចន្លោះ ២​ទៅ​៣​តោន គិត​ជា​ចំណូល​ពី​៤​លាន ទៅ​៦​លាន​រៀល​។

​ក្រសួងបរិស្ថាន​បាន​អោយដឹងទៀតថា សហគមន៍​មាន​ការដាំដុះ​បន្លែ​ដោយ​ប្រើប្រាស់​ជីធម្មជាតិ លាមក​គោ ហើយ​រៀ​បំ​ឡើង​ដោយ​តាម​ផែនការ​ជាក់លាក់​។

​ការដាំដុះ​បន្លែ​ក្នុង​រោង​សំណាញ់ បាន​ផល​ខ្ពស់ ជាង​ដាំ​ខាងក្រៅ ព្រោះ​វា​អាច​ការពារ​សត្វល្អិត ឬ​មេរោគ​ស៊ី​ដំណាំ​អត់​បាន ។ បច្ចុប្បន្ននេះ សហគមន៍​មាន​សមាជិក​ប្រមាណ​ជាង​១០០​គ្រួសារ និង​មាន​រោង​ដាំ​ជាង​៤០​រោង ហើយ​សហគមន៍ មាន​គម្រោង​ពង្រីក​រោង​បន្ថែមទៀត នៅលើ​ផ្ទៃដី​សរុប​៤០​ហិកតា ដើម្បី​បំពេញ​តំរូវការ​ទីផ្សារ​ដែល​ចេះតែ​កើនឡើង​។​

​បច្ចុប្បន្ននេះ​សហគមន៍ បាននិងកំពុង​ដាំ​ដុះ​ដំណាំ​បន្លែ ជាច្រើន​មុខ ហើយ​ដំណាំ​បន្លែ​ដែល​នាំចេញ​ច្រើនជាងគេ គឺ​ជី​រណា ក្នុង​មួយថ្ងៃ​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​ខាងក្រៅ​បាន​ចន្លោះ ២​ទៅ​៣ តោន​ក្នុង​មួយថ្ងៃ​៕ ដោយ ៖ CEN

×