Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា ត្រៀម ៥០០​លាន​ដុល្លារ ផ្តល់​ឥណទាន​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​

​ភ្នំពេញ ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​ដំណើរការ​និង​នីតិវិធី​នៃ​គម្រោង​ហិរញ្ញប្បទាន ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម​» ដែល​រៀបចំឡើង​ដោយ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា​នេះ ឯកឧត្តម រស់ ស៊ី​ល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា ជំហាន​ទី​១ នៃ​គម្រោង​ហិរញ្ញប្បទាន ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម ដែលមាន​ទឹកប្រាក់​១០០​លាន​ដុល្លារ​នោះ គិត​មកទល់ពេលនេះ បាន​បញ្ចេញ​កម្ចី​ជាង​៣០​លាន​ដុល្លារ ហើយ​ដែលជា​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​។​

​ឯកឧត្តម​បន្ថែមថា ចំពោះ​ជំហាន​ទី​២​វិញ រាជរដ្ឋាភិបាល បាន​ត្រៀម​ថវិកា ចំនួន​៥០០​លាន​ដុល្លារ​ថែមទៀត ក្នុងនោះ​២០០​លាន​ដុល្លារ សម្រាប់​ធានា​ឥណទាន និង​៣០០​លាន​ដុល្លារ សម្រាប់​ផ្តល់​ឥណទាន​បន្ថែមទៀត ដើម្បី​ផ្តល់ជូន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម នៅក្នុង​ប្រទេស​កម្ពុជា នៅ​បន្ត​រក្សា​ដំណើរការ​អាជីវកម្ម នៅក្នុងពេល​មាន​វិបត្តិ COVID-19​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ សម្ត​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់​ចេញ នូវ​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស ដែលមាន​ទឹកប្រាក់ ៥០​លាន​ដុល្លារ​អាមេរិក តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​ផ្តល់​ឥណទាន មានការ​ប្រាក់​ទាប គាំទ្រ​ដល់​បងប្អូន​ប្រជាកសិករ បងប្អូន​ប្រជា​សហគមន៍​ដាំ​ដុះ​បន្ថែ ផ្លែឈើ ចិញ្ចឹមសត្វ ច​ញ្ចឹ​ម​ត្រី និង​សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ស្ថិតក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម លើកលែង សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​ស្រូវ​អង្ករ ឱ្យមាន​លទ្ធភាព​ពង្រីក​អាជីវកម្ម និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់ខ្លួន ក្នុង​គោលដៅ​ទ្រទ្រង់​និវត្ត​ភាព បង្កើត​ការងារ​បន្ថែម ពង្រីក​ភាព​ប្រកួតប្រជែង និង​ពង្រីក​មូលដ្ឋាន​ផលិត​ក្នុងស្រុក សម្រាប់​ជំរុញ​ទាំង​ការនាំចេញ និង​កាត់បន្ថយ​ការនាំ​ចូល ទៅក្នុង ដំណាក់​កាលដែល​សេដ្ឋកិច្ចកម្ពុជា ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន កើតចេញពី​ជំងឺឆ្លង COVID-19៕
​ដោយ​៖CEN


×