Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បញ្ជាក់​ពី​រឿង​រើស​បាន ចិញ្ចៀនពេជ្រ​មួយ​វង់​ដែលមាន​តម្លៃ ២,៦៥៤​ដុល្លារ​

​ភ្នំពេញ​៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៣០​កក្កដា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន ជូន​សាធារណជន អ្នកសារព័ត៌មាន ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ឲ្យ​បាន​ជ្រាប​ពាក់ព័ន្ធ​នឹង​ករណី​ជ្រុះ​បាត់​ជញ្ជៀន​ពេជ្រ​មួយ​វង់ និង​ត្រូវ​អ្នកជិតខាង​រើស​បាន ទាមទារ​ប្រាក់​ចំនួន​៦០០​ដុល្លារ ជា​ថ្នូរ​នឹង​ការប្រគល់​ជញ្ជៀន​ពេជ្រ​នោះមក​ម្ចាស់​ដើម​វិញ​។​

​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ ឈ្មោះ យឹម វុទ្ធី បាន​ជ្រុះ​បាត់​ចិញ្ចៀនពេជ្រ​មួយ​វង់​ដែលមាន​តម្លៃ ២,៦៥៤​ដុល្លារ ពេលដែល​ចត​ឡាន​នៅ​ជិត​ផ្ទះ​។ ដល់ពេល​ព្រឹក​ឡើង​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ ឈ្មោះ យឹម វុទ្ធី បានរ​កជ​ញៀន​ដែល​ខ្លួន​ពាក់​នៅ​នឹង​ដៃ​ពុំ​ឃើញ ហើយ​បាន​ទៅរក​នៅ​កន្លែង​ដែល​ខ្លួន​ចត​ឡាន នាពេល​យប់នោះ​តែ​ពុំ​ឃើញ​សោះ​។​

​ក្រោយមក​ឈ្មោះ យឹម វុទ្ធី ក៏​សុំ​ពិនិត្យ​ទិន្នន័យ​ក្នង Camara សុវត្ថិភាព​របស់​ម្ចាស់ផ្ទះ​អ្នកជិតខាង (​រើស​ចិញ្ចៀន​បាន​) តែ​ត្រូវ​ម្ចាស់ផ្ទះ​បដិសេធ ដោយ​សំអាងថា Camera សុវត្ថិភាព​ខូច​។ លោក​បាន​បន្ត​ទៅសុំ​ម្ចាស់ Camera សុវត្ថិភាព​អ្នកជិតខាង​ម្នាក់ទៀត​ដើម្បី​ពិនិត្យ​តាមដាន​រក​អ្នក​ដែល​រើសយក​ចិ​ញ្ជៀ​ន​នោះ​។ ជា​លទ្ធផល​ក្នុង Camera សុវត្ថិភាព​នោះបាន​ថត​ជាប់​សកម្មភាព​របស់​ឈ្មោះ ជើង សៀម​ឆេង (​ជា​ម្ដាយ​របស់​ឈ្មោះ សេង កុ​សែន និង​ប្រពន្ធ​ឈ្មោះ លី ស្រីអូន​) រើសយក​ចិញ្ជៀន​។​

​ឈ្មោះ យឹម វុទ្ធី បាន​ទៅ​ជួប​ឈ្មោះ ជើង សៀម​ឆេង សាកសួរ​អំពី​ជញ្ជៀន តែ​ត្រូវ​គាត់​បាន​ប្រាប់ថា គាត់​ពិតជា​រើស​បាន​ចិ​ញ្ជៀ​ន​នោះ​ប្រាកដ​មែន តែ​គាត់​បានប្រគល់​ឲ្យ​ទៅ​កូនប្រុស​របស់គាត់​ឈ្មោះ សេង កុ​សែន បាត់ទៅហើយ ក្រោយមក​លោក​បាន​ជួប​ជាមួយ​ប្រពន្ធ សេង កុ​សែន ឈ្មោះ លី ស្រីអូន សុំ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ដើម្បី​សុំ​ចិ​ញ្ជៀ​ន​វិញ តែ​គាត់​ពុំ​ព្រម​ឲ្យ​លេខ​ទូរស័ព្ទ​ប្ដី​គាត់​ឡើយ​។​

​ឈ្មោះ យឹម វុទ្ធី បាន​ព្យាយាម​ទទូច​សុំ​លេខ​ប្ដី​គាត់​ជាច្រើនលើក​រួចមក​គាត់​បានខ​ល​ទៅ​ប្ដី​គាត់ ដើម្បី​ឲ្យ​ប្ដី​គាត់​ខ​ល​ត្រឡប់មកវិញ ពេលនោះ​ឈ្មោះ សេង កុ​សែន បាន​ប្រាប់ថា គាត់​បាន​លក់​ចិ​ញ្ជៀ​ន​នោះ​ឲ្យ​ទៅ​មិត្តភក្ដិ​គាត់​ក្នុងតម្លៃ​៦០០​ដុល្លារ ហើយ​បើ​ចង់បាន​ចិ​ញ្ជៀ​ន​នោះ​វិញ គឺ​តម្រូវ​ឲ្យ​បង់លុយ​តាមរយៈ​ធនាគា ABA ចំនួន​៦០០​ដុល្លារ ដើម្បី​យកលុយ​ទៅ​ប្រគល់​ឲ្យ​ទៅ​មិត្ត​ភ័​ក្រ​ខ្លួន​វិញ ពេលនោះ​ឈ្មោះ យឹម វុទ្ធី បាន​សួរ​គាត់​ថា​មិត្តភក្ដិ​គាត់​នៅទីណា​, ឈ្មោះ​អី​ក៏​គាត់​មិន​ប្រាប់​ដែរ គឺ​គាត់​មាន​ចេតនា​និយាយ​ពង្វាង​។​

​លុះដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ឈ្មោះ យឹម វុទ្ធី បានសម្រេច​ដាក់ពាក្យ​បណ្ដឹង​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​អនុវត្ត​នីតិវិធី​។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បានរៀបចំ​កសាង​សំណុំរឿង​នីតិវិធី​តាមផ្លូវ​ច្បាប់ និង​បាន​ស្នើសុំ​ការអង្កេត​បឋម​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សង្ឃឹមថា សាធារណជន អ្នកសារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​មេត្តា​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​សូមមេត្តា​កុំ​ធ្វើការ​សន្និដ្ឋាន វាយតម្លៃ រឿងហេតុ​ដោយ​ពុំ​មូលដ្ឋាន ភស្តុតាង និង​ការ​ស៊ើប​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​។​

លោក​ផ្កាយ​២​ម្នាក់​ឈ្មោះ យឹម វុទ្ធី ក្នុងនាម​ជាដើម​បណ្តឹង បាន​ប្តឹង​ចោទប្រកាន់​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ផង សៀម​ឆេង​ពីបទ «​លួច​ចិញ្ចៀនពេជ្រ និង​ជំរិត​ទារប្រាក់​»​។ នេះ​បើ​យោងតាម​លិខិត​កោះហៅ​របស់​នាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អញ្ជើញ​ស្ត្រី​ខាងលើ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០។​

ស្ត្រី​ចំណាស់​ឈ្មោះ ផង សៀម​ឆេង មាន​ទីលំនៅ​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកខ្អម ខណ្ឌ​សែន​សុខ ពុំបាន​លួច​ដូច​ក្នុង​លិខិត​កោះអញ្ជើញ​នោះទេ​។ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សេង សុវណ្ណ មង្គល ដែល​ត្រូវជា​កូន​បាន​បង្ហោះ​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ឲ្យ​ដឹងថា​៖ «​ឯណា​យុត្តិធម៌ ! ម្ដាយ​ខ្ញុំ​រើស​បាន​ចិញ្ចៀន​កណ្តាល​ថ្នល់​សោះ មិនដឹងថា​ចិញ្ចៀន​បុគ្គល​ណា​ទេ តែ​បែរជា​លោក​ផ្កាយ​២ ចោទថា ម្ដាយ​ខ្ញុំ​ជា​អ្នក​លួច​ចិញ្ចៀន​ទៅវិញ ។ រូបភាព មាន​ហើយ​ហេតុ​អី​បាន​ថា គ្រួសារ​ខ្ញុំ​លួច​ចិញ្ចៀន ប្រទេស​ខ្មែរ​មាន​យុត្តិធម៌​ទេ សម្រាប់​គ្រួសារ​របស់ខ្ញុំ តើ​គ្រួសារ​របស់ខ្ញុំ​ទទួលបាន​យុត្តិធម៌​យ៉ាងណា​»៕ ​ដោយ​៖​កូ​ឡាប​

×