វាជាត្រីអ្វីទៅ? អាចចាប់ទើបដឹង ព្រោះគេថា ស្រុកខ្មែរយើងគ្មាន!
តាមនោះ នៅរសៀលថ្ងៃទី 30 ខែមករា ២០១៨ លោកឡេវ៉ាន់ហាំង (ទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ្វា, វៀតណាម) បានមានប្រសាសន៍ថា លោកនិងសហការីរបស់លោក បានលក់ត្រីមាសកម្រ ១ គូ ឲ្យភ្ញៀវចិន ក្នុងតម្លៃ ១,៥ពាន់លានដុង (ប្រមាណ ៧៥.០០០ដុល្លារ)។
លោកឡេវ៉ាន់ហាំង បានឱ្យដឹងថា លោកបានសម្រេចចិត្តលក់ត្រីមាស១គូនេះ នៅវេលាម៉ោង 1 រសៀល (30/1) ឲ្យជនជាតិចិនក្នុងតម្លៃ 1,5 ពាន់លានដុង (ប្រមាណ ៧៥.០០០ដុល្លារ)។
“ខ្ញុំពិតជារីករាយណាស់ដូចបាននៅលើមេឃ! ខ្ញុំលក់បាន 1,5 ពាន់លានដុង តែខ្ញុំឱ្យឈ្មួញកណ្តាល 50 លានដុង (២៥០ដុល្លារ)។
លោកឲ្យដឹងថា កាលពីព្រឹកថ្ងៃទី 26 ខែមករាក្រុមរបស់គាត់មានគ្នាពី 5 – 6 នាក់ បានជួលទូកទៅកាន់ឆ្នេរសមុទ្រ Hon Khoi (Ninh Hoa ទីក្រុង Khanh Hoa) ដើម្បីនេសាទត្រី។ មួយរយៈក្រោយមក លោកហាំង ស្ទូចបានត្រីពណ៌ចម្លែក១ក្បាល។ ប្រហែលមួយម៉ោងក្រោយមកត្រី “ចម្លែក” ទី២ ចាប់សន្ទូចលោកទៀត។
ត្រីធំមានទម្ងន់ 7 គីឡូក្រាម បណ្តោយជាង 60 សង់ទីម៉ែត្រ។ រីឯ១ក្បាលទៀតទម្ងន់ 2 គីឡូក្រាម បណ្តោយប្រហែល 40 សង់ទីម៉ែត្រ។ សម្លឹងមើលពីខាងក្រៅ, ត្រីមានពណ៌ផ្កាឈូក, ស្រកីវាគឺស្រស់ស្អាតខ្លាំងណាស់។
ត្រីមាសតម្លៃ 1,5 ពាន់លានដុង ត្រូវបានលក់ឱ្យភ្ញៀវចិន។
គេដឹងថាត្រីលឿង ឬត្រីមាស (Otolithoides biauritus) គឺជាប្រភេទត្រីនៅក្នុងគ្រួសារ Sciaenidae ។ ត្រីនេះមានតម្លៃថ្លៃដូចជាមាសនៅក្នុងប្រទេសចិន។ វារស់នៅក្នុងសមុទ្ររហូតដល់រដូវវស្សា (ខែមករា-មេសា និង 9-10ចន្ទគតិ) នឹងចូលទៅក្នុងតំបន់ទឹកភ្លាវ ដោយគូបង្កាត់ពូជ។ កូនត្រីចូលរស់នៅក្នុងតំបន់ទឹកសាប ហើយពី 1-2 ឆ្នាំ នឹងរកច្រកចេញមកសមុទ្រវិញ (នៅពេលទម្ងន់ឡើងដល់ជាង 10គីឡូក្រាម)។ នៅវៀតណាមខាងជើងមានគេនេសាទបានត្រីនេះមានទម្ងន់ពី 2 គីឡូក្រាម ទៅ 135 គីឡូក្រាម។ ប្រវែងអតិប្បរមាគឺប្រហែល 160 សង់ទីម៉ែត្រ។ ត្រីមាស គឺជាប្រភេទត្រីដ៏កម្រមួយដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់នៅក្នុងទីផ្សារពិភពលោក។
ត្រីមាសមានក្រពះពិសេសណាស់ ដែលនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ ត្រូវបានប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្ត្រ។ ជាពិសេសក្រពះត្រីនេះ វត្ថុធាតុដើមសរីរាង្គផលិតអំបោះដ៏តូចឆ្មារបំផុត សម្រាប់ការដេរភ្ជិតបណ្តាផ្នែកតូចៗក្រោយពេលវះកាត់ គឺមិនធ្វើឱ្យប៉ះពាល់ដល់ជាលិកា បន្ថយហានិភ័យនៃការរលាក។ ត្រីនេះ គឺកម្រណាស់ ហើយមានតម្លៃវេជ្ជសាស្ត្រពិសេសដូច្នេះ ទើបវាមានតំលៃថ្លៃយ៉ាងនេះនោះ៕ អាគ្នេយ៍