ភ្នំពេញ÷បុរសដែលគេស្គាល់ថាជាជនជាតិម្នាក់បានផឹកស្រាអស់មួយដបស្រាប់តែចេញដើមកក្រៅដួលបោកក្បាលនិងផ្លូវស្លាប់សង្ស័យថាជាករណីខ្យលគរ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៩ និង ១៥ នាទីយប់ថ្ងៃព្រហស្បត៍ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសដែលស្លាប់មិនស្គាល់ឈ្មោះ តែគ្រាន់តែដឹងថាជាជនជាតិ អាឡឺម៉ង់។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសជនជាតិអាឡឺម៉ង់ម្នាក់គាត់បានអង្គុយផឹកស្រានៅក្នុងហាងមួយកន្លែងអស់ ១ដប ស្រាប់តែគាត់ប្រាប់នារីក្នុងហាងនោះថាសុំទៅក្រៅមួយភ្លែតស្រាប់តែមួយសន្ទុះក្រោយមកគាត់បានដួលរាងប្រកាច់ ហើយភ្លាមៗនោះដែរបងប្អូនប្រជាពលរដ្ឋ បានទាក់ទងទៅខាងរថយន្តសង្គ្រោះបន្ទាន់មកដែរតែអកុសល្យគាត់បានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់រួចក៏ទាក់ទងទៅខាងជំនាញពិនិត្យកោសល្យវិច័យឲ្យចុះមកពិនិត្យទៅលើសពបុរសជនជាតិអាឡឺម៉ង់ស្លាប់សង្ស័យខ្យល់គរ។
រួចធ្វើកំណត់ហេតុដើម្បីប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តទឹកថ្លា ៕ ដោយ៖សា មេត