ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃសុក្រនេះ បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ចំនួន ៤៥នាក់ ដែលទាក់ទងទៅនឹងការផ្ទុះកាលពីពេលថ្មីៗនៅក្នុងទីក្រុងដាណាង (Danang)។ នេះជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីវៀតណាមបាករកឃើញករណីឆ្លងលើកដំបូងកាលពីខែមករា។
អ្នកជំងឺថ្មីមានអាយុចន្លោះពី ២៧ ទៅ ៨៧ឆ្នាំ។ ការឆ្លងសរុបចាប់ពីសប្តាហ៍មុនបានកើនដល់ ៩៣ករណី។ នេះបើតាមក្រសួងបញ្ជាក់ក្នុងសេចក្តីប្រកាស។
រហូតមកដល់ពេលនេះ វៀតណាមមានការឆ្លងសរុបទាំងអស់ ៥០៩ករណី ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ។ ចំណែកអ្នកជាសះស្បើយមានសរុបចំនួន ៣៦៩នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters