ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរកឃើញអ្នកវិជ្ជមាន COVID-19 ចំនួន ១២៧នាក់ទៀត កើនឡើងពី ១០៥ករណីដែលត្រូវបានរកឃើញនៅថ្ងៃពុធ។ នេះបើតាមអាជ្ញាធរសុខាភិបាលបញ្ជាក់នៅថ្ងៃសុក្រនេះ។
វាគឺជាតួលេខឆ្លងខ្ពស់បំផុតនៅក្នុងប្រទេសចិន ចាប់តាំងពីថ្ងៃទី ៥ ខែមីនាមក។
ក្នុងចំណោមករណីឆ្លងថ្មី មាន១១២ករណី ឆ្លងនៅក្នុងតំបន់ Xinjiang។ ចំណែក ១១ករណីទៀតឆ្លងនៅក្នុងខេត្ត Liaoning។
សូមរំលឹកថា វីរុសកូរ៉ូណា ដែលមានឈ្មោះផ្លូវការណ៍ថា COVID-19 បានផ្ទុះចេញពីទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ ២០១៩ និងបានរាលដាលយ៉ាងលឿនទៅជុំវិញពិភពលោក។
បច្ចុប្បន្ន ចិនមានអ្នកឆ្លងសរុបចំនួន ៨៤.២៩២នាក់ និងអ្នកស្លាប់ ៤.៦៣៤នាក់ ខណៈដែលអ្នកជាសះស្បើយមានចំនួន ៧៨.៩៧៤នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters