Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេ​ប៉ាល់​នឹង​បើក​ឲ្យ​អ្នកទេសចរ​ឡើង​ភ្នំ​កម្សាន្ត​វិញ ដើម្បី​ស្តារ​សេដ្ឋកិច្ច​

​ប្រទេស​នេ​ប៉ាល់​នឹង​បើកប្រជុំ​ភ្នំ​ហិមាល័យ រួមមាន​ភ្នំ​អេ​វឺ​រេស ឲ្យ​អ្នក​ឡើង​ភ្នំ​ឡើង​លេង​កម្សាន្ត​វិញ​សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់ខ្លួន​ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ បើទោះបី​មានការ​កើនឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​យ៉ាងណាក្តី​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ប្រទេស​នេ​ប៉ាល់ មាន​ភ្នំ​ខ្ពស់បំផុត​ចំនួន ៨ ក្នុងចំណោម​ភ្នំ​ខ្ពស់ៗ​បំផុត​ចំនួន ១៤​ក្នុង​ពិភពលោក​។ នេ​ប៉ាល់​បាន​បិទ​ការឡើង​ភ្នំ​កម្សាន្ត​កាលពី​ខែមីនា ដើម្បី​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា ដែល​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ វីរុស​នេះ​បាន​ឆ្លង​ទៅកាន់​មនុស្ស​ចំនួន ១៩.៥៤៧​នាក់ និង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៥២​នាក់​។​

​មន្ត្រី​មន្ទីរ​បរិស្ថាន​នេ​ប៉ាល់ Mira Acharya បាន​និយាយថា “​ពួកយើង​បាន​បើក​ឲ្យ​មានការ​ឡើង​ភ្នំ​វិញ ហើយនឹង​ធ្វើ​ការចេញ​ការអនុញ្ញាតិ​សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ​”​។​

​ការឡើង​ភ្នំ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ក្នុងប្រទេស​នេ​ប៉ាល់ ចាប់ផ្តើម​ពី​ខែកញ្ញា ដល់​ខែ​វិ​ច្ឆ​ការ​។​

​ការបិទ​ការឡើង​ភ្នំ​នៅក្នុង​រដូវ​ដ៏​មមាញឹក ចាប់ពី​ខែមេសា ដល់​ខែឧសភា បានធ្វើ​ឲ្យ​ប្រទេស​នេ​ប៉ាល់​បាត់បង់​ប្រាក់ចំណូល​រាប់លាន​ដុល្លារ​។ អ្នកធ្វើដំណើរ​រាប់រយ​នាក់ និង​អ្នករស់នៅ​ក្បែរ​តំបន់ភ្នំ អ្នក​ជួយ​យួរ​អីវ៉ាន់ និង​ម​គ្គុ​ទេស​ចំនួន​ជាង ២០០.០០០​នាក់​។​

​បើទោះបី​រដ្ឋាភិបាល​ចង់​បើក​ឲ្យ​មានការ​ឡើង​ភ្នំ​លេង​វិញ​ក៏ដោយ ជើងហោះហើរ​អន្តរជាតិ​ត្រូវបាន​បិទ​រហូតដល់​ពាក់កណ្តាល​ខែសីហា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×