Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ផ្តល់ប្រាក់​ឧបត្ថម្ភសម្រាប់​កម្មករ​-​និយោជិត ក្នុង​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​, ស្បែកជើង​, ​កាបូប សម្រាប់​រយៈពេល ២ ខែ​បន្តទៀត

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសថា ​នឹងផ្តល់ប្រាក់​ឧបត្ថម្ភ ៤០ ដុល្លារ​អាមេរិក​ក្នុង​មួយខែ សម្រាប់​កម្មករ​-​និយោជិត ០១​នាក់ ដែល​បំពេញការងារ​ក្នុង​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​រយៈពេល ០២ ខែ​បន្តទៀត រហូតដល់​ដំណាច់ខែ កញ្ញា ឆ្នាំ ២០២០ ។

រាជរដ្ឋាភិបាល​កម្ពុជា ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ បានសេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​សេចក្ដីណែនាំ របស់​​អំពី​វិធានការ​បន្ថែម ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់ លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចជាតិ នៅក្នុង​បរិការណ៍​នៃ​វិបត្តិ និង​ការស្ដារ និង​ជំរុញ​កំណើន​
​សេដ្ឋកិច្ចកម្ពុជា ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ​ជុំ​ទី ៥ ។

​រាជរដ្ឋាភិបាល​នឹង​បន្ត​តាមដាន​ជាប្រចាំ​នូវ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩, ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកលលោក ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ មកលើ​វិស័យ សំខាន់ៗ​នៃ​សេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅ​ធ្វើ​បច្ចុប្បន្នភាព និង​រៀបចំ​វិធានការ​បន្ថែម​ចាំបាច់​នានា សំដៅ​រក្សា​លំនឹង សកម្មភាព​សេដ្ឋកិច្ច ក៏ដូចជា​ត្រៀមខ្លួន​ក្នុងការ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា នៅក្នុង​អំឡុង​ពេលដែល​ជំងឺ​កូ​វីដ​-១៩ នៅ​បន្ត​មាន​វត្តមាន និង​បង្ក​នូវ​ផលប៉ះពាល់​។ ទោះជា​យ៉ាងនេះ​ក្ដី​, វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដែល​រួមមាន​៖ វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​, វិស័យ​ទេសចរណ៍ និង​វិស័យ​អាកាសចរណ៍​ជាដើម នៅតែ​មិនទាន់​អាច​ងើប និង​រក្សា​លំនឹង​ឡើងវិញ​បាន​ពេញលេញ​នៅឡើយ​ទេ ។ ជាមួយគ្នានេះដែរ​, គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​មួយចំនួនធំ​ក៏​កំពុង​បន្ត​ប្រឈម​នឹង​បញ្ហាលំបាក​ផ្សេងៗ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។​

វិធានការ​បន្ត​ជួយ​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ​, កាបូប និង​វិស័យ​ទេសចរណ៍​ គឺរាជរដ្ឋាភិបាល​នឹង​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ដល់ក​ម្មករ​-​និយោជិត ដែល​បម្រើ​ការងារ​នៅតាម​រោង ចក្រ​, សហគ្រាស និង​អាជីវកម្ម នៃ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ (Formal Sector) ក្នុង​វិស័យ​កាត់ដេរ វាយ​ន​ភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ , កាបូប និង​វិស័យ​ទេសចរណ៍ ដែល​បាន​ចុះបញ្ជី ផ្លូវការ​ត្រឹមត្រូវ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួង ទេសចរណ៍ និង អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

បន្ទាប់ពី​រោងចក្រ សហគ្រាស និង​អាជីវកម្ម ក្នុង​វិស័យ​ទាំងពីរ​ខាងលើ ត្រូវ​ទទួលបាន​លិខិត​អនុញ្ញាតឱ្យ​ព្យួរ​កិច្ច សន្យា​ការងារ និង​/​ឬ​លិខិតអនុញ្ញាត ឱ្យ​ពន្យារ​ការព្យួរ​កិច្ចសន្យាការងារ ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោយពី​បាន​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​(Criteria) និង លក្ខខណ្ឌ​នៃ ការព្យួរ​កិច្ចសន្យាការងារ ព្រមទាំង​ប្រតិបត្តិ​តាម​លក្ខខណ្ឌ ដែល​បាន​អនុវត្ត​ក្នុង​ជុំ​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា​នឹង ផ្តល់ប្រាក់​ឧបត្ថម្ភ ៤០ ដុល្លារ​អាមេរិក​ក្នុង​មួយខែ សម្រាប់​កម្មករ​-​និយោជិត ០១​នាក់ ដែល​បំពេញការងារ​ក្នុង​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​រយៈពេល ០២ ខែ​បន្តទៀត រហូតដល់​ដំណាច់ខែ កញ្ញា ឆ្នាំ ២០២០ ។

រោងចក្រ សហគ្រាស​ក្នុង​វិស័យនេះ​ត្រូវ​បន្ថែមចំនួន ៣០ ដុល្លារ​អាមេរិក សម្រាប់​កម្មករ​-​និយោជិត ០១ នាក់ (​ជា​សរុប កម្មករ​-​និយោជិត ០១ នាក់ ទទួលបាន ៧០ ដុល្លារ​អាមេរិក ក្នុង​មួយខែ​) ។ • ផ្តល់ប្រាក់​ឧបត្ថម្ភ ៤០ ដុល្លារ​អាមេរិក ក្នុង​មួយខែ ជូន​កម្មករ​-​និយោជិត ០១ នាក់ ដែល ធ្វើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដូចជា​៖ សណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយដ្ឋាន និង ភ្នាក់ងារទេសចរណ៍ សម្រាប់​រយៈពេល ០២ ខែ​បន្តទៀត រហូតដល់​ដំណាច់ខែ កញ្ញា ឆ្នាំ ២០២០ ។ សហគ្រាស និង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​រួមចំណែក​តាម​គោល ការណ៍​ស្ម័គ្រចិត្ត និង​តាម​លទ្ធភាព​ជាក់ស្តែង បន្ថែម​លើ​អ្វីដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ជូន ៕ ដោយ​៖​កូ​ឡាប​

×