Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​សឹង្ហ​បុរី ធ្វើ​សហប្រតិបត្តិការ លើ​វិស័យ​កម្មសិទ្ធិបញ្ញា​

​ភ្នំពេញ​៖ ក្នុង​កាលៈទេសៈ​ដែល​មេរោគ​ឆ្លង Covid-19 ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​នៅឡើយ ភាគី​កម្ពុជា​និង​សឹង្ហ​បុរី​បើក​កិច្ចប្រជុំ​កំរិត​ខ្ពស់​លើក​ទី​១១ តាម​ប្រព័ន្ធ online ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​កម្មសិទ្ធិបញ្ញា​រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ប្រធាន​អង្គភាព​កម្មសិទ្ធិបញ្ញា​សឹង្ហ​បុរី ទើប​តែងតាំង​ថ្មី ត្រូវបាន​ប្រារព្វ​ធ្វើឡើង នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០២០ ។​

​នៅក្នុង​ជំនួប​តាម​ប្រព័ន្ធ Online នោះ ភាគី​ទាំង​ពីរបាន​សាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​កិច្ចប្រជុំ​កំរិត​មន្ត្រី​បច្ចេកទេស ដែល​បានរៀបចំ​ធ្វើ​មុននេះ​បន្តិច ។ ជាពិសេស ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏បាន​អបអរសាទរ​ដល់​លោក Daren TANG ដែល​ត្រូវបាន​បោះឆ្នោត​ជាប់​ធ្វើជា​អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) ដែល​នឹង​ចូលកាន់​តំណែង​នាពេលខាងមុខ និង​លោកស្រី Rena LEE ប្រធាន​អង្គភាព​កម្មសិទ្ធិបញ្ញា​សឹង្ហ​បុរី ទើប​តែងតាំង​ថ្មី ។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ឲ្យ​ដឹងថា​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កម្មសិទ្ធិបញ្ញា​រវាង​ក​ម្ពុ​ជា និង​សឹង្ហ​បុរី នឹង​បន្ត​វិវឌ្ឍន៍​រីកចម្រើន​ទៅ​មុខជា​លំដាប់ ។ ជាក់ស្តែង ជាការ​កត់សម្គាល់ ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​(MITIS) និង​អង្គភាព​កម្មសិទ្ធិបញ្ញា ផែនការ​សកម្មភាព​ចំនួន​០៥ សម្រាប់​ឆ្នាំ​២០១៩ ត្រូវបាន​អនុវត្តន៍​បញ្ចប់ ។​

​ឯកឧត្តម​ថា ក្រសួង​ឧស្សាហកម្ម បានទទួល​ការដាក់​ពាក្យស្នើសុំ​ប្រកាសនីយបត្រ​តក្កកម្ម​(Patent) ចាប់តាំងពី​ឆ្នាំ​២០១៦ ដល់​ខែមិថុនា ឆ្នាំ​២០២០ បាន​ចំនួន​សរុប ៦២ Patent ។ យើង​បានចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ចំនួន ៥៤ ។ ប៉ុន្តែ កំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩ យើង​ទទួល​ពាក្យស្នើសុំ​បានតែ​០១ ប៉ុណ្ណោះ ពី IPOS ។ ចំណែក​នៅ​០៨​ពាក្យស្នើសុំ​ទៀត គឺ​បាន​អនុវត្តន៍​ដូចតទៅ គឺ ចំនួន​០៣ ពាក្យស្នើសុំ កំពុង​រង់ចាំ​ការឆ្លើយតប​ពី​អ្នកដាក់ពាក្យ , ចំនួន​០៤ Patent ទាក់ទង​និង​របប​គំហើញ​ផ្នែក​ឱសថ ត្រូវបាន​បដិសេធ ដោយសារ​ស្ថិត​នៅក្រៅ​តំបន់​ការពារ ព្រោះ​បាន​កំណត់ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​ពាក្យស្នើសុំ​Patent ចំនួន​០១ ត្រូវបាន​ដកចេញ ។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ ក្នុងនោះ បើ​ពិនិត្យ​ជារួម ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា ជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា​នៃ​ប្រទេស​មួយចំនួនទៀត រួមមាន​៖ ជាមួយ​ប្រទេស ជប៉ុន អឺរ៉ុប ចិន កូរ៉េ និង​រួមទាំង​ប្រទេស​សឹង្ហ​បុរី​ផង យើង​ទទួលបាន​ការដាក់​ពាក្យ​ស្នើសុំ​ការចុះបញ្ជី​ឡើងវិញ​នៃ​ប្រកាស​នី​យ​ប​ត្ត​តក្កកម្ម​(Patent) សរុប​បាន​ចំនួន ១.១៥៨ Patent ។ ក្នុងនោះ Patent ចំនួន​២៣៦ ត្រូវបាន​ផ្តល់ជូន​។​
​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​បច្ចេកទេស​ទាំងពីរ​ភាគី​បន្ត​ពិភាក្សា​រួមគ្នា ស្ទី​ពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ប្រតិបត្តិការ ប្រព័ន្ធ​ហេ​ក (Hague System) សម្រាប់​ការចុះបញ្ជី​ជា​លក្ខណៈ​អន្តរជាតិ​ទាក់ទង​គំនូរ​ឧស្សាហកម្ម និង​សិទ្ធិសញ្ញា PCT សម្រាប់​ប្រកាសនីយបត្រ​តក្កកម្ម​នៅ​កម្ពុជា រួម​ប​ញ្ជូ​ល​ទាំង​ការបណ្តុះបណ្តាល​វិស័យ​កម្មសិទ្ធិបញ្ញា​ដល់​មន្ត្រី​ក្រសួង​ផងដែរ ។​

​លោក Daren TANG ជា​អតីត និង​លោកស្រី Rena LEE ប្រធាន​អង្គភាព​កម្មសិទ្ធិបញ្ញា​សឹង្ហ​បុរី ទើប​តែងតាំង​ថ្មី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​បង្ហាញ​ជំហរ​សហការ​គាំទ្រ​បន្តទៀត​ក្នុង​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​។ បន្ទាប់មក​ភាគី​ទាំងពីរ​បាន​ពិភាក្សា​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​សំខាន់ៗ​រួមមាន​ដូចជា​៖​កម្មវិធី​កសាង​សមត្ថភាព​មន្ត្រី និង​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​មន្ត្រី​ប​ច្ចេ​ទេស និង​កិច្ចប្រជុំ​កំរិត​ខ្ពស់​លើក​ទី​១២ នាពេលខាងមុខ ។​

​ជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា​នៃ​ប្រទេស​សឹង្ហ​បុរី ដែល​ដឹកនាំ​ដោយ​លោក Daren TANG អតីត​ប្រធាន​អង្គភាព​កម្មសិទ្ធិបញ្ញា នៃ​ប្រទេស​សឹង្ហ​បុរី (IPOS) និង​លោកស្រី Rena LEE ប្រធាន​អង្គភាព​កម្មសិទ្ធិបញ្ញា​សឹង្ហ​បុរី ទើប​តែងតាំង​ថ្មី ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០២០៕
​ដោយ​៖CEN

×