Thursday, October 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវរដ្ឋមន្រ្តីកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានប្រកាសជ្រើសរើសយក កញ្ញា កុយ អេនណា ជាទូតសុឆន្ទៈ របស់ក្រសួងកិច្ចការនារីក្នុងការចូលរួមផ្សព្វផ្សាយពីភាពជាគំរូ តម្លៃ និងស្នាដៃរបស់ស្រ្តី

ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានជួបសំណេះសំណាល ជាមួយកញ្ញា កុយ អេនណា អតីតបវរកញ្ញាលំដាប់រងទី១ ឆ្នាំ២០២៣ និងកញ្ញា ឃុន ដាលីណា សិស្សនិទ្ទេស A លំដាប់ពិន្ទុ ១០០.០០ ក្នុងគោលបំណងអបអរសាទរដល់ស្រ្តីពូកែទាំង២នាក់ ដែលជាមូលធនមនុស្សដ៏មានសក្ដានុពលសម្រាប់សង្គមជាតិ ជាពិសេសបានរួមចំណែកជួយដល់សង្គមវិញ ដូចជាកម្មវិធីដំណើរថ្មើជើងជាង ៣០០ គ.ម ពីភ្នំពេញទៅខេត្តសៀមរាបរបស់កញ្ញា កុយ អេនណា ក្នុងបុព្វហេតុ ដើម្បីកុមារ ជនមានពិការភាព វប្បធម៌ និងទេសចរណ៍ ជាដើម។

ក្នុងនោះផងដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានប្រគល់វត្ថុអនុស្សាវរីយ៍ជា Kindle Scribe និងលិខិតអបអរសាទរ ជូន កញ្ញា ឃុន ដាលីណា និងចូលរួមមូលនិធិជាទឹកប្រាក់ ចំនួន ២ លានរៀល និងលិខិតអបអរសាទរ ជូនកញ្ញា កុយ អេនណា ព្រមទាំងបានប្រកាសជ្រើសរើសយក កញ្ញា កុយ អេនណា ជាទូតសុឆន្ទៈ របស់ក្រសួងកិច្ចការនារីក្នុងការចូលរួមផ្សព្វផ្សាយពីភាពជាគំរូ តម្លៃ និងស្នាដៃរបស់ស្រ្តី ដែលជាកម្លាំងចលករដ៏សំខាន់ និងមានសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×