ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

·

ម្ចាស់ហាងលក់ម៉ូតូនៅព្រែកតាមាក់ ចូលបំភ្លឺចំពោះមុខសមត្ថកិច្ច ជុំវិញករណីបុរសពិការភ្នែកទិញម៉ូតូ Giorno តម្លៃ ១,៣០០ដុល្លារ

ខេត្តកណ្ដាល ÷នៅថ្ងៃទី១៨ ខែវិច្ឆិកា នេះ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល បានចុះសួរនាំ និងធ្វើកំណត់ហេតុជាមួយស្ត្រីម្ចាស់ហាងលក់ម៉ូតូឈ្មោះ «ចែ ហ៊ួយ» ក្រោយផ្ទុះការចាប់អារម្មណ៍ជុំវិញព័ត៌មានបុរសពិការភ្នែកម្នាក់ទិញម៉ូតូម៉ាក Giorno ១គ្រឿងក្នុងតម្លៃ ១,៣០០ដុល្លារនៅហាងរបស់គាត់។

យោងតាមចម្លើយក្នុងកំណត់ហេតុ ម្ចាស់ហាងបានបញ្ជាក់ថា តម្លៃម៉ូតូពិតប្រាកដគឺ ៣លានរៀល ដោយបុរសរូបនោះបានវេរប្រាក់ម្តងបន្តិចៗរហូតគ្រប់ចំនួនទើបមកយកម៉ូតូ ប៉ុន្តែគាត់បានស្នើឱ្យម្ចាស់ហាងសរសេរតម្លៃ ១,៣០០ដុល្លារ នៅក្នុងវិក្កយបត្រជំនួសវិញ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការបំភ្លឺពីភាគីម្ចាស់ហាងប៉ុណ្ណោះ សមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីស្តាប់ចម្លើយពីភាគីបុរសពិការភ្នែកបន្ថែមទៀត ដើម្បីឱ្យដឹងការពិតច្បាស់លាស់។ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម