ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករជាង ១,០០០នាក់ ក្រោកឈរធ្វើកូដកម្មអហិង្សានៅរោងចក្រ ខេមបូ យូនីសូល ទាមទារយុត្តិធម៌ និងការគោរពសិទ្ធិការងារ!

ខេត្តកណ្តាល៖ គិតត្រឹមរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងកម្មករ-កម្មការិនីជាង ១,០០០នាក់ នៃក្រុមហ៊ុន ខេមបូ យូនីសូល ខូអិលធីឌី (Cambo Unisol Co., Ltd.) ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ 7NG ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរួមសាមគ្គីគ្នាជាធ្លុងមួយ ផ្ទុះការធ្វើកូដកម្មដោយអហិង្សា ដើម្បីប្រឆាំងនឹងការរំលោភបំពានសិទ្ធិការងារ និងទាមទារឱ្យភាគីរោងចក្រទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រភពពីក្រុមកម្មករតំបន់ 7NG បានបញ្ជាក់យ៉ាងច្បាស់ថា ការងើបឡើងតវ៉ាដ៏ផុសផុលនេះ គឺជាការឆ្លើយតបទៅនឹងភាពអយុត្តិធម៌នៅកន្លែងការងារ ដោយកម្មករទាំងអស់ដាក់លក្ខខណ្ឌទាមទារឱ្យក្រុមហ៊ុន៖

ទី១-ទទួលយកថ្នាក់ដឹកនាំសហជីពចូលបំពេញការងារវិញជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងបញ្ឈប់រាល់ទម្រង់នៃការរើសអើងសហជីព។

ទី២-ដោះស្រាយបញ្ហាលក្ខខណ្ឌការងារឱ្យបានសមរម្យ និងគោរពតាមច្បាប់ស្តីពីការងារឱ្យបានពេញលេញ។

ទោះបីជាកំហឹង និងការឈឺចាប់ចំពោះភាពអយុត្តិធម៌បានជំរុញឱ្យកម្មកររាប់ពាន់នាក់ចេញមកប្រមូលផ្តុំគ្នានៅមុខរោងចក្រក៏ដោយ ក៏កម្មករនៅតែប្រកាន់ខ្ជាប់នូវវិន័យ និងភាពថ្លៃថ្នូរ ដោយធ្វើការតវ៉ាយ៉ាងសន្តិវិធី គ្មានអំពើហិង្សា ឬការប៉ះទង្គិចណាមួយកើតឡើងឡើយ។

ពួកគេកំពុងរង់ចាំដំណោះស្រាយពិតប្រាកដ និងយុត្តិធម៌ពីភាគីក្រុមហ៊ុន ក៏ដូចជាអន្តរាគមន៍បន្ទាន់ពីស្ថាប័នពាក់ព័ន្ធ។

បច្ចុប្បន្ននេះ ក្រុមការងារបណ្តាញកម្មករ និងភាគីពាក់ព័ន្ធ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតលើការវិវត្តនៃស្ថានការណ៍នេះ ដើម្បីធានាថា តាមទាមទារ ត្រូវបានដោះលែង៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម