Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ចាប់ផ្តើម​បើក​ដំណើរការ​កញ្ចប់​ទស្សន​កិច្ច​កម្សាន្ត ក្នុងតម្លៃ​ពិសេស​ទៅកាន់​ខេត្តសៀមរាប និង​តំបន់​ទេសចរណ៍​ផ្សេងៗ​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ និង​ការី​ទេសចរណ៍​ជា បាន​សហការគ្នា​រៀបចំ​ជា​កញ្ចប់​ទស្សនកិច្ច​កម្សាន្ត​ទៅកាន់​ខេត្តសៀមរាប និង​តំបន់​ផ្សេងៗ រួម​នឹង​ការផ្សព្វផ្សាយ​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ខ្មែរ នៅ​ខេត្តសៀមរាប ក្នុងតម្លៃ​ពិសេស​ដែល​មិន​ធ្លាប់មាន​ពីមុនមក ជាមួយនឹង​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ​ដ៏​ប្រណិត ការ​ទស្សនា​កន្លែង​ដែល​ថ្មីៗ ជាមួយនឹង​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ការ​ទទួលទាន​ម្ហូបអាហារ​ដ៏​មានឱជារស គួរ​ជាទី​គាប់ចិត្ត នៅក្នុង​បរិយាកាស​ដ៏​ល្អ​សាក​សម​បំផុត​ក្នុង​ដំណើរ​កម្សាន្ត​ផងដែរ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ដើម្បី​ផ្សព្វផ្សាយ​ពី​កញ្ចប់​ទស្សនកិច្ច​កម្សាន្ត​ក្នុងតម្លៃ​ពិសេស​នេះ ឯកឧត្ដម ឈុន មករា ប្រធាន​នាយកដ្ឋាន​ទីភ្នាក់ងារ​ដឹក​ជញ្ជូន និង​មគ្គុទ្ទេសក៍​ទេសចរណ៍ បាន​បញ្ជាក់ថា គោលដៅ​សំខាន់​នៃ​កញ្ចប់​ទស្សនកិច្ច​កម្សាន្ត​នេះ គឺ​ដើម្បី​ជំរុញ​ទេសចរណ៍​ផ្ទៃក្នុង ធ្វើដំណើរ​កម្សាន្ត​តាមរយៈ​កញ្ចប់​ទស្សនកិច្ច ដែល​បង្កើតជា​តម្លៃ​នៃ​ដំណើរ​កម្សាន្ត បទពិសោធន៍​ថ្មី និង​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ទេសចរណ៍​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​ត្រៀម​ទទួល​ទេសចរ ក្នុងអំឡុងពេល​ឈប់សម្រាក​ការងារ​ពីថ្ងៃ​ទី​១៧-២១ ខែសីហា ឆ្នាំ​២០២០​ខាងមុខ​។​

​ឯកឧត្ដម ឈុន មករា បាន​បន្ថែមថា នៅក្នុង​ដំណើរការ​កញ្ចប់​ទស្សន​កិច្ច​កម្សាន្ត​ក្នុងតម្លៃ​ពិសេស​នេះ គឺជា​ដំណើរ​កញ្ចប់​ទស្សនកិច្ច​លំដាប់​ផ្កាយ​៥ ដោយ​អ្នកទេសចរ​ទាំងអស់ អាច​សម្រាក​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ នៅក្នុង​តម្លៃ​យ៉ាង​ពិសេស​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដែល​គោលដៅ​នៃ​ដំណើរ​កម្សាន្ត​នេះ គឺ​ផ្តោត​សំខាន់​ទៅលើ​ខេត្តសៀមរាប​ដែលជា​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​កម្ពុជា​។​

​ឯកឧត្ដម ឈុន មករា បាន​បន្ថែមទៀតថា កញ្ចប់​ទស្សនកិច្ច​កម្សាន្ត​ពិសេស​នេះ​ជា​ទស្សនកិច្ច​ដែល​បានរៀបចំ​ទុកជាមុន និង​ជាទី​ទំនុកចិត្ត​សម្រាប់អ្នកទេសចរ​ក្នុងការ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព ដែលមាន​ទាំង​កញ្ចប់​ទស្សនកិច្ចរ​យៈ​ពេល​២​ថ្ងៃ និង​រយៈពេល​៣​ថ្ងៃ ហើយ​កញ្ចប់​ទស្សនកិច្ច​នេះ​ក៏​ធ្វើ​សម្រាប់​អ្នក​ដែលមាន​ចំណូល តិច និង​ចំណូល​មធ្យម​ក៏​អាច​ចូលរួមបាន​ផងដែរ​។​
​ក្រសួងទេសចរណ៍​ក៏​សូម​អំពាវនាវ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​សូមមេត្តា​យោគយល់​លើ​ការកំណត់​តម្លៃ​សេវាកម្ម​ឱ្យបាន​សមរម្យ និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​ដើម្បី​បង្កើត​មុខមាត់​ថ្មី​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ដែលជា​គោលដៅ​មាន​សុវត្ថិភាព និង​ប្រកបដោយ​ភាពកក់ក្តៅ ពិសេស​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​ដំណើរ​កម្សាន្ត របស់​ប្រជាពលរដ្ឋ​ក្នុងអំឡុង​ថ្ងៃ​ឈប់សម្រាក​ខាងមុខ និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គាំទ្រ​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ខ្មែរ នៅ​ខេត្តសៀមរាប ដែលជា​មគ្គុទ្ទេសក៍​ទេសចរណ៍​មិនមែន​សម្រាប់តែ​ទេសចរ​បរទេស​នោះទេ​។​

​ឯកឧត្ដម ឈុន មករា តំណាងឱ្យ​ក្រសួងទេសចរណ៍ ក៏បាន​ថ្លែងអំណរគុណ​ដល់​ការី​ទេសចរណ៍​ដែលមាន Beltei Tour, Charming (Cambodia), Khmer Selfie Tours, MYT Tours, Nelin Star, World Express និង Loro Asia Tours ដែល​បានផ្តល់​កិច្ចសហការ​បញ្ចុះតម្លៃ​កញ្ចប់​ពិសេស​សម្រាប់​ទាក់ទាញ​ទេសចរ​ផ្ទៃក្នុង​ទៅកាន់​ខេត្តសៀមរាប និង​ខេត្ត​ផ្សេងៗ និង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ដូចជា Meridien. Angkor, Regency Angkor និង Empress Angkor ដែល​បានផ្តល់​តម្លៃ​ពិសេស​ក្នុង​កញ្ចប់​ទស្សនកិច្ច​នេះ​ផងដែរ​៕
​ដោយ​៖CEN

×