ទោះបីជាធ្លាប់ ឬឧស្សាហ៍ទទួលទានគ្រាប់រីករាយញឹកញាប់ប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេ គ្រាប់ធញ្ញជាតិនេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាព។ តើគ្រាប់រីករាយអាចផ្ដល់ផលល្អៗអ្វីខ្លះទៅ?
ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗ របស់វាចំពោះសុខភាព ៖
១. វាជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម
ជាអាហារសម្រន់ដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ព្រោះគ្រាប់ធញ្ញជាតិនេះមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ព្រមទាំងជាតិខ្លាញ់ polyunsaturated និង monounsaturated ដែលជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ ហើយកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ ដែលអាចកើតឡើងដោយសារជំងឺទឹកនោមផ្អែម។ ម្យ៉ាងវិញទៀត គ្រាប់ផ្ការីករាយមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងជាតិសសៃ ដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។
២. វាជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមសំខាន់ៗ
គ្រាប់រីករាយជាប្រភពដ៏ល្អបំផុតមួយនៃជាតិសរសៃ ប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ល្អ ប៉ូតាស្យូម ផូស្វ័រ វីតាមីន A វីតាមីន B6 ទង់ដែង និងម៉ង់កាណែស។ គ្រាប់ធញ្ញជាតិនេះថែមទាំងមានផ្ទុកកាឡូរីទាបទៀតផង។
៣. វាជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ
នេះក៏ព្រោះតែគ្រាប់រីករាយមានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារកោសិកាពីរ៉ាឌីកាល់សេរី និងបន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។
៤. វាជួយពង្រឹងសុខភាពភ្នែក
គ្រាប់រីករាយក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ lutein និង zeaxanthin ដែលល្អសម្រាប់សុខភាពពង្រឹងសុខភាពភ្នែក។
៥. វាល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
នេះក៏ព្រោះតែគ្រាប់រីករាយមានផ្ទុកសម្បូរទៅដោយជាតិសរសៃ ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។
៦. វាជួយឱ្យឆាប់គេងលក់
គ្រាប់រីករាយក៏មានផ្ទុកមេឡាតូនីនដែលនឹងជួយឱ្យអ្នកឆាប់គេងលក់។ ការទទួលទានគ្រាប់ធញ្ញជាតិនេះ មុនពេលចូលគេងអាចជួយដោះស្រាយ បញ្ហាពិបាកគេងលក់គួរឱ្យកត់សម្គាល់៕
សម្គាល់៖ ចូរជ្រើសរើសគ្រាប់រីករាយគ្មានជាតិប្រៃ ឬអំបិល ហើយអ្នកក៏មិនគួរទទួលទានលើសពី ១ ក្ដាប់ដៃពេញក្នុងមួយថ្ងៃដែរ៕
អត្ថបទ៖ health.com.kh