ភ្នំពេញ ÷បុរសម្នាក់មានវិបត្តិក្នុងគ្រួសារយ៉ាងខ្លាំង គិតអ្វីមិនចេញជិះម៉ូតូគ្រឿងមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា តែមិនស្លាប់ត្រូវបានប្រជាពលរដ្ឋជួយស្រង់ទាន់ពេល មកលើគោកវិញ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះហឿន អាយុ៣០ឆ្នាំ ជាងមុខរបចុងភៅ ស្នាក់នៅផ្សារដេប៉ូ ខណ្ឌទួលគោក។
បើយោងតាមប្រភពព័ត៌មាន ពីបុរសម្នាក់ដែលជួយសង្គ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញ បុរសខាងលើបានជិះម៉ូតូម៉ាកអាយខន មួយគ្រឿង ដែលពាក់ផ្លាកលេខភ្នំពេញ 1A-G 3747 ជិះមកឈប់លើស្ពានហើយ ក៏ ក្រឡេកមើលឆ្វេងស្ដាំរួចរត់ឡើងបង្កាន់ដៃស្ពាន លោតចូលក្នុងទឹកលិចបាត់មួយសន្ទុះ ក៏ងើបឡើងមកវិញដៃខ្វៃៗឃើញដូចនេះកម្មករ៣ នាក់ គាត់បានលោតចុះហែលទឹក ទៅជួយស្រង់មកលើគោកវិញទាន់ពេល។
ក្រោយពេលកើតហេតុបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅខាងក្រុមគ្រួសារជនរងគ្រោះ ឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ៕ដោយ៖ សា មេត