Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង​ភ្នំពេញ កំពុង​សាកសួរ មេខ្លោង​បំពុលសង្គម លោក រ៉ុង ឈុន ករណី​បទល្មើស​ជាក់ស្តែង​ញុះញង់ បង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម ចំពោះ​បញ្ហា​ព្រំដែន​កម្ពុជា​

​ភ្នំពេញ​៖ លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​សាកសួរ​លោក រ៉ុង ឈុន ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្តែង​ដោយ​ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​លើ​បញ្ហា​ព្រំដែន​កម្ពុជា​។ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន មេខ្លោង​បំពុលសង្គម​រូបនោះ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​១១​ព្រឹក ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​នេះ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។​

​សមត្ថកិច្ច បាន​ចាប់ខ្លួន លោក រ៉ុង ឈុន​នៅ​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្តែង​ដោយ​ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​ចំពោះ​បញ្ហា​ព្រំដែន​កម្ពុជា​។​

​មុនពេល​មានការ​ឃាត់ខ្លួន លោក រ៉ុង ឈុន បាន​ចុះទៅ​កាន់​ព្រំដែន​កម្ពុជា​-​វៀតណាម ខេត្ត​ត្បូងឃ្មុំ ហើយ​បានចេញ​សេចក្តីថ្លែងការណ៍ ញុះញង់​ថា ការបោះបង្គោល​ព្រំដែន​ថ្មី​រវាង​កម្ពុជា​-​វៀតណាម​បាន​ចូលមក​ដី​កម្ពុជា​ក្រោម​ប្រហែល​៥០០​ម៉ែត្រ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០២០​នេះ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស សូមកុំ​ជឿ និង​កុំ​ចែកចាយ រាល់​ការ​បង្ហោះ​សេចក្តីថ្លែងការណ៍ បោកប្រាស់​របស់​ឈ្មោះ រ៉ុង ឈុន និង​ជន​អគតិ​មួយចំនួន ដែល​តែងតែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​វាយប្រហារ​ដល់​កិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល ហើយ​ដែល​សកម្មភាព​ទាំងអស់នោះ អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ប្រកាស​ទាត់ចោល​ទាំងស្រុង​នូវ​សេចក្តី​ថ្លែង ការណ៍​របស់​ឈ្មោះ រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​បានចេញ​សេចក្តីថ្លែងការណ៍​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំផ្លើស ដោយបាន​ចោទថា ” …​ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​អាស្រ័យ​ផល​ទៅខាង​ភាគី​យួន​ជាច្រើន​រយ​ហិកតា ហើយ​បើ​គិតពី​បន្ទាត់​ព្រំដែន ចាស់​មកដល់​ការបោះបង្គោល​ឡាក់ និង​បង្គោល​រណប​ថ្មី បាន​ចូលមក​ប្រហែល​៥០០ ម៉ែត្រ​ក្នុង​ដី​កម្ពុជា​…. ខ្សែបន្ទាត់​ព្រំដែន ចេះតែ​រំកិល​បន្តិច​ម្តងៗ​ចូលមកក្នុង​ទឹកដី​កម្ពុជា​ប្រមាណ ៣ គីឡូម៉ែត្រ​បច្ចុប្បន្ននេះ​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ សុក្រ ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ សូម​ប្រកាស​ទាត់ចោល​ទាំងស្រុង​នូវ​សេចក្តី​ថ្លែង ការណ៍​របស់​ឈ្មោះ រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ដែល​បានចេញ​សេចក្តីថ្លែងការណ៍​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំផ្លើស នា​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ ដោយបាន​ចោទថា ” …​ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​អាស្រ័យ​ផល​ទៅខាង​ភាគី​យួន​ជាច្រើន​រយ​ហិកតា ហើយ​បើ​គិតពី​បន្ទាត់​ព្រំដែន ចាស់​មកដល់​ការបោះបង្គោល​ឡាក់ និង​បង្គោល​រណប​ថ្មី បាន​ចូលមក​ប្រហែល​៥០០ ម៉ែត្រ​ក្នុង​ដី​កម្ពុជា​…. ខ្សែបន្ទាត់​ព្រំដែន ចេះតែ​រំកិល​បន្តិច​ម្តងៗ​ចូលមកក្នុង​ទឹកដី​កម្ពុជា​ប្រមាណ ៣ គីឡូម៉ែត្រ​បច្ចុប្បន្ននេះ និង​ថា អាជ្ញាធរ​យួន​បានមក​ចូលរួម​បណ្ដេញ និង​រុញច្រាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ពី​ដីធ្លី​ចូល​ប្រមាណ​ជាង ២០០​ម៉ែត្រ​ក្នុង​ដី​ខ្មែរ ដែល​អាជ្ញាធរ​ខ្មែរ​មិនបាន​ទប់ស្កាត់ ចំពោះ​ទង្វើ​អាជ្ញាធរ​យួន​ធ្វើ​មកលើ​ពលរដ្ឋ​រង គ្រោះ​… នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​” ។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​ប្រកាស​បដិសេធចោល​ទាំងស្រុង​នូវ​សេចក្តីថ្លែងការណ៍​របស់​ឈ្មោះ រ៉ុង ឈុន និង​គូកន​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែលមាន​ចេតនា​បង្កើត ប្រឌិត​រឿង និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ ដោយ​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន មកលើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល អំពី​ការធ្វើ​ឲ្យ​បាត់បង់​ទឹកដី ក៏ដូចជា​ការ​បណ្ដោយ​ឲ្យ​មានការ​រំលោភបំពាន​ទឹកដី​ពី​ប្រទេសជិតខាង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីស្រែ​ចំការ​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ការផ្សព្វផ្សាយ និង​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ បំផ្លើស​ពី​ការពិត និង​មានការ​ឃុបឃិត​ដោយ ចេតនា​ជាមួយ​ជនខិលខូច​ដែល​បាន​អះអាងថា ជា​ដី​កេរ​ដូនតា​របស់ខ្លួន​ជា​យូរ​មកហើយ​នោះ និង​ថា គណៈ ក​ម្មា​ធិ​ការ​ព្រំដែន​កម្ពុជា និង​យួន បានស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ផ្អាក​ការបង្កបង្កើន​ផល​លើដី​នោះ ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ការបោះបង្គោល​រួចរាល់​សិន​ទើប​ឲ្យ​ពួកគាត់​ធ្វើស្រែ​ចំការ​លើដី​នោះ​វិញ​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​ធ្វើការ​បដិសេធចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ក្លែងបន្លំ និង​បំភ្លៃ​ការពិត ទាំងនេះ ៕​ដោយ​៖​កូ​ឡាប​

×