Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញារង ចោទប្រកាន់ ឈ្មោះ រ៉ុង ឈុន ពីបទ ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​

​ភ្នំពេញ​៖ បន្ទាប់ពី​បញ្ចប់​ការសាកសួរ លោក​ព្រះរាជអាជ្ញារង សេង ហៀ​ង បានសម្រេច​ចោទប្រកាន់ ឈ្មោះ រ៉ុង ឈុន ពីបទ ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​។​

​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្រោយពី​បានទទួល​សំណុំរឿង ពី​សមត្ថកិច្ច​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​ព្រះរាជអាជ្ញារង សេង ហៀ​ង បាន​សាកសួរ​តាម​នីតិវិធី និង បានសម្រេច​ចោទប្រកាន់ ឈ្មោះ រ៉ុង ឈុន ពីបទ ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​តាម​នីតិវិធី ៕ ដោយ​៖​កូ​ឡាប​

×