Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅពេល​កម្ពុជា​សម្រប​ខ្លួន​ទៅនឹង​បញ្ហា​សេដ្ឋកិច្ច ដោយសារ​ជំងឺ COVID-១៩ អូស្ត្រាលី​នៅតែ​ជា​មិត្ត និង​ដៃគូ​ជិតស្និទ្ធ​

ភ្នំពេញ ៖ “​នៅពេល​កម្ពុជា​សម្រប​ខ្លួន​ទៅនឹង​បញ្ហា​សេដ្ឋកិច្ច ដោយសារ​ជំងឺ COVID-១៩ អូស្ត្រាលី​នៅតែ​ជា​មិត្ត និង​ដៃគូ​ជិតស្និទ្ធ​” នេះ​ជាការ​បញ្ជាក់​របស់​ឯក​អគ្គរាជទូត​អូ​ស្ត្រា​ល លោក​ឯកអគ្គរាជទូត ប៉ា​ប្លូ កាំ​ង​(Pablo Kang) បាន​ចូលជួប​សំដែង​ការគួរសម​ជាមួយ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

​ជំនួប​នេះ​វា​ជា​ឱកាស​មួយ​ដែល​លោក​ឯកអគ្គរាជទូត ប៉ា​ប្លូ កាំ​ង​(Pablo Kang) ដើម្បី​ជំរាបជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី ពី​កម្មវិធី​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ (3i) របស់​អូស្ត្រាលី ដែល​ផ្តល់​ថវិកា​ជំនួយ ដល់​ប្រតិបត្តិ​ករ​ទឹក​ឯកជន​កម្ពុជា ឱ្យមាន​សក្តានុពល​ផ្នែក​ពាណិជ្ជកម្ម ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​គ្រួសារ​កម្ពុជា​។ កម្មវិធី 3i បានធ្វើការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ អស់​រយៈពេល ៥ ឆ្នាំ​មកហើយ រួមមាន​ការចេញ​អាជ្ញាប័ណ្ណ និង​ការបណ្តុះបណ្តាល​ដល់​ប្រតិបត្តិ​ករ​។​

​យោងតាម​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​បញ្ជាក់ថា​ក្នុងអំឡុង​ពេលនេះ កម្មវិធី បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ៨១ ជាមួយ​ប្រតិបត្តិ​ករ​ទឹក​ឯកជន – ដែល​ស្មើនឹង​ចំនួន ៥៧% នៃ​ថវិកា​គម្រោង​សរុប​ទាំងអស់ និង​កំពុងដំណើរការ​ល្អ​ទៅតាម​ផែនការ ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត ដល់​ប្រជាជន​កម្ពុជា​បាន​ចំនួន ១​លាន​នាក់ នៅ​ឆ្នាំ ២០២១​។ អូស្ត្រាលី​គាំទ្រ​ដល់​គោលដៅ ឱ្យ​ពិភពលោក​មានលទ្ធភាព​ទទួលបាន​ទឹកស្អាត រួមទាំង​ប្រជាជន​កម្ពុជា​ទាំងអស់​។​

​បើតាម​ក្រសួង​ឧស្សាហកម្ម​បានបញ្ជាក់​ថា​៖ ក្រុមហ៊ុន TCU Polys Enterprise Co., Ltd ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ និង​បាន​បម្រើសេវា​ផលិត និង​ផ្គត់ផ្គង់​បំពង់​ទឹកស្អាត និង​ទឹកលូ​មកដល់ពេលនេះ​មាន​រយៈពេល​ជិត ៥ ឆ្នាំ​ហើយ ដែលមាន​ដើមទុន​វិនិយោគ សរុប​ប្រហែល ចំនួន ១០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ផលិតផល​របស់​រោង​ចក្រ​មាន​បំពង់​បង្ហូរ​ទឹកលូ​មុខកាត់​ពី ៣០០​មិ​ល្លិ​ម៉ែត្រ – ២០០០​មិល្លីម៉ែត្រ​; បំពង់​ទឹកស្អាត HDPE មុខកាត់​ពី ២០​មិល្លីម៉ែត្រ – ៨០០​មិល្លីម៉ែត្រ​; ប្រភេទ​បំពង់ PPR (Polypropylene-Random) មុខកាត់​ពី ២០​មិល្លីម៉ែត្រ – ២០០​មិល្លីម៉ែត្រ ដែល​ប្រើ​សម្រាប់​ទឹក​ត្រជាក់ ទឹក​ក្តៅ និង​មាន​ផលិត​បំពង់​សម្រាប់​ដាក់​ខ្សែភ្លើង បំពង់ UPVC និង PVC…​។​

ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​ផលិតផល​ដែលមាន​គុណភាព ដោយ​ប្រើ​វត្ថុធាតុដើម​ជា​ប្រភេទ​គ្រាប់​ជ័រ​ថ្មី នាំចូល​ពី​ប្រទេស​ថៃ (​ប្រភពដើម​ពី​ប្រទេស​អារ៉ាប់​) ដែលមាន​បន្ទប់ពិសោធន៍ និង​ធ្វើតេស្ត​ត្រួតពិនិត្យ​គុណភាព​ផលិតផល​តាម​បទដ្ឋាន​បច្ចេកទេស និង​ស្តង់ដារ​អន្តរជាតិ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ផលិត​សម្ភារ​បំពង់​គ្រប់​ប្រភេទ ដើម្បី​បម្រើ​សេចក្តីត្រូវការ​ក្នុងស្រុក ជាពិសេស​បំពង់​ទឹក​កខ្វក់​កំពុង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ប្រព័ន្ធ​លូ​នៅ​ខេត្ត​ព្រះសីហនុ​។​

នាឱកាស​នោះដែរ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា ផលិតផល​បំពង់​ទឹក​ទាំងនេះ គឺជា​ប្រភេទ​ផលិតផល​ដែល​រាជរដ្ឋាភិបាល​លើកទឹកចិត្ត ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​។​

​បន្ទាប់ពី​ដំណើរ​ត្រួតពិនិត្យ​ជាក់ស្តែង​រួច ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្រសួង​សូម​វាយតម្លៃ និង​កោតសរសើរ​ខ្ពស់ ព្រមទាំង​ចាត់ទុក​គម្រោង​វិនិយោគ​នេះ មាន​សារសំខាន់​ណាស់​ក្នុងការ​រួមចំណែក​បំពេ​ញ​តម្រូវការ​ក្នុង​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា ។ ពីព្រោះ​ឃើញថា​៖ ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ន៌​ផលិតផល​របស់ខ្លួន​ឈរលើ​គុណ​ភាពជា​ចំបង តាមរយៈ​ការប្រើប្រាស់​វត្ថុធាតុដើម​សុទ្ធ​ពិតប្រាកដ ដោយមាន​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព និង​ស្តង់ដារ​នៃ​ប្រព័ន្ធគ្រប់គ្រង​ផលិតកម្ម​បានល្អ​ប្រសើរ​តាមរយៈ​បទ​បង្ហាញ​របស់ខ្លួន​៕ ដោយ​៖ ស័ក្តិ​

×