Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោ អី​ក៏​ចិត្តខ្មៅ​ម្លេះ​ទេ​! ទារិកា​ម្នាក់ ទើប​កើត ត្រូវគេ​បោះ​បោល​លើ​គំនរ​សំរាម សំណាង​នៅមាន​ជីវិត ហើយ​ត្រូវបាន​កម្មករ​ប្រមូល​សំរាម​ប្រទះឃើញ​ទាន់​….(​វីដេអូ​)

​ភ្នំពេញ​៖ ទារិកា​ទើប​កើត​ថ្មីៗ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បានបង្ហាញ​អារម្មណ៍​អាណិត​ខ្លោចចិត្ត ខណៈ​ទារិកា​ដ៏​អភ័ព្វ​នេះ​ត្រូវបាន​កម្មករ​ប្រមូល​សំរាម ប្រទះឃើញ​នៅលើ​គំនរ​សំរាម​ជាប់​បង្គោល​ភ្លើង​មួយកន្លែង នៅ​ជិត​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​២ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម កាលពី​យប់​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២០​។​

​ទោះយ៉ាងណា ទារិកា​នេះ​ពិតជា​ជីវិត​ថ្លៃ​ណាស់ ដែល​ត្រូវបាន​គេ​ប្រទះឃើញ និង​ជួយសង្គ្រោះ​យក​ចេញពី​គំនរ​សំរាម​ទាន់ពេល ដោយ​ពុំ​ដឹងថា ឪពុកម្តាយ​ចិត្ត​អប្រិយ​រូប​ណា យកមក​បោះចោល​តាំងពី​ពេលណា​មក​នោះទេ​។​

​ដោយ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ក្រៃ ទារិកា​ទើបបាន​ឃើញ​ពន្លឺព្រះអាទិត្យ​នេះ ត្រូវបាន​ប្តី​ប្រពន្ធ​ដ៏​មានចិត្ត​ធម៌​មួយ បានទទួល​យកទៅ​ចិញ្ចឹម​ទុក​ដូច​កូនបង្កើត ទាំង​អារម្មណ៍​រំជួលចិត្ត និង​ក្តី​ត្រេកអរ​យ៉ាងខ្លាំង នេះ​បើតាម​រយៈ​វីដេអូ​ដែល​ពួកគាត់​បាន​និយាយ​៕ ដោយ​៖ លឹម ហុង​


×