Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស ១០ ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើន​បំផុត​ដោយសារ COVID-19

​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រីក​រាលដាល​យ៉ាង​លឿន ទៅ​ជុំវិញ​ពិភពលោក​។ បើតាម​តួលេខ​ចុងក្រោយ វីរុស​មរណៈ​នេះ​បានសម្លាប់​ជីវិត​មនុស្ស​ជាង ៦៩១.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ១៨,២​លាន​នាក់​ទូទាំង​ពិភពលោក​។​

​ខាងក្រោម​នេះ​ជា​ប្រទេស​ចំនួន ១០ ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើន​បំផុត​៖

១/ អា​មេ​រិច​
— ឆ្លង ៤.៨៦២.១៧៤ ករណី​
— ស្លាប់ ១៥៨.៩២៩ នាក់​

២/ ប្រេ​ស៊ី​ល​
— ឆ្លង ២.៧៥១.៦៦៥ ករណី​
— ស្លាប់ ៩៤.៧០២ នាក់​

៣/ ឥណ្ឌា​
— ឆ្លង ១.៨៥៥.៣៣១ ករណី​
— ស្លាប់ ៣៨.៩៧១​នាក់​
— ជាសះស្បើយ ៩១៨.៧៣៥ នាក់​

៤/ រុស្ស៊ី​
— ឆ្លង ៨៥៦.២៦៤ ករណី​
— ស្លាប់ ១៤.២០៧ នាក់​

៥/ អា​ហ្វ្រិ​ច​ខាងត្បូង​
— ឆ្លង ៥១៦.៨៦២ ករណី​
— ស្លាប់ ៨.៥៣៩ នាក់​

៦/ មិច​ស៊ិ​ច​កូ​
— ឆ្លង ៤៣៣.៨១៨ ករណី​
— ស្លាប់ ៤៨.០១២ នាក់​

៧/ ប៉េ​រ៉ូ
— ឆ្លង ៤៣៣.១០០ ករណី​
— ស្លាប់ ១៩.៨១១ នាក់​

៨/ ឈឺ​លី​
— ឆ្លង ៤៣៣.៤៩៣ ករណី​
— ស្លាប់ ៩.៧០៧ នាក់​
— ជាសះស្បើយ ៣១៨.០៩៥ នាក់​

៩/ អេ​ស្ប៉ា​ញ​
— ឆ្លង ៣៤៤.១៣៤ ករណី​
— ស្លាប់ ២៨.៤៧២ នាក់​

១០/ កូ​ឡុំ​ប៊ី​
— ឆ្លង ៣២៧.៨៥០​ករណី​
— ស្លាប់ ១១.០១៧ នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ worldometers


×