ស្ត្រីដែលមានស្មរតីលះបង់ម្នាក់ កំពុងប្រឈមនឹងការជាប់គុក បន្ទាប់ពីគាត់បានជីករូងក្រោមដីទៅកាន់គុកក្នុងប្រទេសអ៊ុយក្រែន ដើម្បីរំដោះកូនប្រុសដែលកំពុងអនុវត្តទោសមួយជីវិត។
ស្ត្រីវ័យ ៥១ឆ្នាំ ដែលមិនត្រូវគេបញ្ចេញឈ្មោះបានចាប់ផ្តើមផែនការរបស់គាត់ ដោយធ្វើការជួយផ្ទះមួយខ្នងនៅក្បែរគុក ស្ថិតក្នុងទីក្រុង Zaporizhia។
គាត់បានប្រើប្រាស់ប៉ែល និងត្រសេះ ដើម្បីជីករូបនៅពេលយប់ ដើម្បីកុំឲ្យមានគេដឹងថាគាត់កំពុងធ្វើអ្វី។
នៅចុងបញ្ចប់គាត់លៃលកជីករូងជម្រៅជាង ៣ម៉ែត្រ ដោយចាប់ផ្តើមពីតំបន់ក្បែរគុកកូនប្រុសរបស់គាត់ និងធ្វើការជែកក្រោមដីទៅត្រង់ប្រហែងជាង ១០ម៉ែត្រទៅកាន់ជញ្ជាំងនៃអគារគុករបស់កូនប្រុស។
ស្ត្រីនោះស្នាក់នៅតេក្នុងផ្ទះ ដូច្នេះប្រជាជននៅទីនោះនឹងមិនស្គាល់គាត់ ប៉ុន្តែមុនយប់មកដល់ គាត់ត្រូវទៅដល់កន្លែងត្រូវជីកដោយជិះកង់អគ្គិសនី និងប្រើប្រាស់រទេះរុញតូចមួយដើម្បីដឹកជញ្ជូនអាចម៍ដីចេញពីរូង។
ឆ្មាំគុកម្នាក់និយាយថា “ស្ត្រីនោះមានរទេះរុញ ធ្វើពីក្តារ និងកង់តូចៗ ដូច្នេះគាត់អាចដឹកអាចម៍ដីចេញបាន”។
បន្ទាប់ពីជីករូច ស្ត្រីរូបនោះនឹងយកអាចម៍ដីទៅចាក់ចោលនៅកន្លែងយាន្តដ្ឋានគេបោះបង់ចោលមួយកន្លែង ដែលមិនឆ្ងាយពីទីតាំងជីករូបរបស់គាត់ ដោយគាត់បានប្រមូលអាចដីទម្ងន់ ៣តោនមុនពេលគាត់ត្រូវបានគេដឹង។
គាត់បានលាក់រឿងនោះអស់ ៣សប្តាហ៍ មុនពេលគាត់ត្រូវបានគេប្រទះឃើញ និងចាប់ខ្លួន។
ប៉ូលិសបានឆែកឆេរផ្ទះជួលរបស់គាត់ និងបានរកឃើញឧបករណ៍សម្រាប់ជីកដី។
ស្ថានីយទូរទស្សន៍អ៊ុយក្រែនបាននិយាយថា ម្ចាស់ហាងនៅតំបន់នោះ មិនស្គាល់ស្ត្រីនោះឡើយ នៅពេលឃើញរូបថារបស់គេ។
ជាវាជារឿងខុសច្បាប់ក៏ដោយ អ្នកស្រុកជាច្រើនបានស្ងើចសរសើរចំពោះការលះបង់របស់ស្ត្រីនោះ ដោយមានអ្នកស្រុកម្នាក់និយាយថា “ម្តាយនេះរៀបចំផែនការយ៉ាងហ្មត់ចត់ ប្រហែលគាត់ជាកូនស្រីរបស់អ្នកជីករ៉ែហើយ”។
អ្នកស្រុកដដែលនិយាយថា “វាពិបាកណាស់ទៅហើយ ដោយគ្រាន់តែជីកដីជម្រៅ ៣ម៉ោង។ នាងមិនមានអ៊ិចស្កាវ៉ាទ័រ ឬអ្វីទាំងអស់”៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Ladbible