Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​ស្ដុក​គ្រឿងសម្អាង​រំលោភ​កម្មសិទ្ធិបញ្ញា និង​ខុសច្បាប់ ជាង​១០​តោន​

​ភ្នំពេញ​៖ ទីតាំង​ស្ដុក និង​ចែកចាយ​គ្រឿងសម្អាង​រំលោភ​កម្មសិទ្ធិបញ្ញា និង​ខុសច្បាប់​មួយកន្លែង ស្ថិតនៅផ្ទះ​លេខ​​១២B ក្នុង​ក្រុមទី​២៤ ភូមិ​០៣ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ត្រូវ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ចុះបង្ក្រាប​នៅ​រសៀល​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០​នេះ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដោយមាន​ការអនុញ្ញាត​ពី​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដោយមាន​ការឯកភាព​ពី​ម្ចាស់​ទីតាំង កម្លាំង​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ​ឆែក​ឆេរ នៅ​ទីតាំង​ខាងលើ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ចម្រុះ ពាក់ព័ន្ធ​ករណី​សង្ស័យ​នាំចូល​ស្តុក​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​រំលោភ​កម្មសិទ្ធិបញ្ញា និង​ផលិតផល​ខុសច្បាប់​ជាច្រើន​ប្រភេទ​។​

​ម្ចាស់​ទីតាំង ឈ្មោះ មឿ​ន សុខ​ស៊ីថា ត្រូវបាន​អញ្ជើញ​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី​។​

​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ទីតាំង​ផ្ទះ​លេខ​១២B ដោយបាន​រកឃើញ​សម្ភារ វត្ថុតាង​មួយចំនួន​ដូចជា សាប៊ូ​ចំនួន​១.០៤០​កេស ស្មើនឹង​១១.១១២​គីឡូក្រាម​, ច្រាស់​ដុះធ្មេញ ចំនួន​៣.៥០០​គីឡូក្រាម និង​គ្រឿងសម្អាង​ចម្រុះ​ចំនួន ៤៨០​គីឡូក្រាម​។​

​ក្រោយ​ត្រួតពិនិត្យ​សមត្ថកិច្ច​រកឃើញថា ផលិតផល​មួយចំនួន​ក្លែង​ម៉ាក​សញ្ញា ក្លែងបន្លំ​ប្រភព​ផលិត និង​ពុំមាន​លេខ​ប្រវេ​ទ៍​ត្រឹមត្រូវ ដូចនេះ​សមត្ថកិច្ច​ចម្រុះ​សម្រេច​ដកហូត ជា​បណ្តោះអាសន្ន ដោយ​ដាក់​ចូលក្នុង​បន្ទប់​ជាន់​ផ្ទាល់​ដី និង​ជាន់​ឡៅតឿ នៃ​ទីតាំង​ផ្ទះ​លេខ​១២B ផ្លូវ​៣២៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ចំពោះ​វត្ថុតាង​ផ្សេងទៀត ជា​ទំនិញ​ដែល​គ្មាន​លេខ​ប្រវេ​ទ៍​ពី​ក្រសួងសុខាភិបាល ដូចនេះ​សមត្ថកិច្ច​ចម្រុះ​សម្រេច​ធ្វើការ​ឃាត់ទុក និង​ដកហូត​ជា​បណ្តោះអាសន្ន ដោយ​ប្រគល់​ឲ្យ​ម្ចាស់​ទីតាំង​ធ្វើការ​គ្រប់គ្រង មិន​ឲ្យ​បាត់បង់ ឬ​ខូច​ទ្រង់ទ្រាយ​ដើម ដើម្បី​ធ្វើការ​ស្រាវជ្រាវ ពិនិត្យ​បន្ត​រងចាំ​កាស​ម្រេច​ពី​ស្ថាប័ន​តុលាការ​។​ ​បន្ថែម​ពីនេះ សមត្ថកិច្ច​ចម្រុះ​បាន​ដកហូត​ប៉ាន់​គំរូ​ក្នុង​មួយ​មុខ ០២​ដប ឬ​០២​ដុំ ដើម្បី​ធ្វើការ​ពិនិត្យ​៕ ដោយ​៖​កូ​ឡាប​

×