Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​ចំនួន ៦២១​នាក់ ជាប់គាំង​នៅ​ក្រុង​កោះរ៉ុង ដោយ​រង​ឥទ្ធិពល​ពី​ព្យុះ​ស៊ីន​ឡា​គូ ត្រូវ​ដឹកជញ្ជូន​មកកាន់​ក្រុងព្រះសីហនុ​វិញ​

​ព្រះសីហនុ ៖ អភិបាលខេត្ត​ព្រះសីហនុ ចុះ​អន្តរាគមន៍​រៀបចំ​ទូក​ទេសចរណ៍​ខ្នាត​ធំ​ល្បឿន​លឿន​ចំនួន​៣​គ្រឿង សម្រាប់​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ដែល​ជាប់គាំង​នៅ​ក្រុង​កោះរ៉ុង​(​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​) ។​

​នា​រសៀល​ថ្ងៃ​អង្គារ ទី​៤ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេ​ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ក្នុង​ការចុះ​អន្តរាគមន៍ ដោយ​រៀបចំ​ទូក​ទេសចរណ៍​ខ្នាត​ធំ​ល្បឿន​លឿន​ចំនួន ៣​គ្រឿង សម្រាប់​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ដែល​ជាប់គាំង​នៅ​ក្រុង​កោះរ៉ុង (​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​) បាន​ត្រឡប់មក​ដីគោក​ក្រុងព្រះសីហនុ​វិញ ក្រោយពី​ធាតុ​អាកា​សមានភាព​ធូរស្រាល​។​

​សូមជម្រាបថា ភ្ញៀវទេសចរ​ដែល​ត្រូវបាន​ដឹកជញ្ជូន​មកកាន់​ក្រុងព្រះសីហនុ មាន​ចំនួន​សរុប ៦២១​នាក់ ស្រី​២១៥​នាក់ ជនបរទេស ៥០​នាក់ ស្រី ២៤​នាក់ ក្មេង ៩៦​នាក់ និង​ទារក ៦​នាក់ ដែល​បាន​អញ្ជើញ​ទៅលេង​កម្សាន្ត​នៅ​ក្រុង​កោះរ៉ុង មុន​ថ្ងៃ​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​រលក​ខ្ពស់ ដោយ​រង​ឥទ្ធិពល​ពី​ព្យុះ​ទី​៣ ឈ្មោះ​ស៊ីន​ឡា​គូ​។

​ក្នុង​កិច្ច​អ​ន្តា​រាគ​មន៍​នេះ បាន​ប្រើប្រាស់​ទូក​ល្បឿន​លឿន​ចំនួន ៣​គ្រឿង និង​ធ្វើ​ការដឹក​ញ្ជូ​ន​ចំនួន ២​ជើង​៖ -​ជើង​ទី​១ ចំនួន ៤០៥​នាក់ ស្រី ១៤៣​នាក់ (​ក្មេង​ចំនួន ៤១​នាក់ និង​ទារក​ចំនួន ៦​នាក់​)​។ -​ជើង​ទី​២ ចំនួន ២១៦​នាក់ ស្រី ៧២​នាក់ (​ក្មេង​ចំនួន ២៣​នាក់​)​។​
​ភ្ញៀវទេសចរ​ទាំងអស់ ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​គោលដៅ​រៀងៗ​ខ្លួន ដោយ​ប្រើប្រាស់​រថយន្តក្រុង​ចំនួន​៨​គ្រឿង​។​

​ឥទ្ធិពល​ពី​ព្យុះ​ទី​៣ ឈ្មោះ​ស៊ីន​ឡា​គូ បាន​បង្ក​ឲ្យ​មាន​ជា​រលក​ធំៗ​បាន​វាយ​ទូក​ចំនួន​២​គ្រឿង លិច​ចូលក្នុង​សមុទ្រ ប៉ុន្តែ​មិន​បង្ក​រងគ្រោះថ្នាក់​ដល់​ម​នុស្ស ដែល​កំពុង​ជិះ​លើ​ទូក​នោះទេ ដោយ​អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​។​

​សូមបញ្ជាក់ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស (​ចាប់ពី​ថ្ងៃទី ០៥-១១ ខែសីហា ឆ្នាំ ២០២០)​។​

​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០៖ តាមរយៈ​នៃ​ការវិវត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា កម្ពុជា​ទទួល​រឹង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប និង ខ្យល់មូសុង​និរតី​ខ្សោយ ។​

​អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាបជូន​ខាងលើ សូម សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​សូម​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ ដែល​នៅ​បន្ត​កើតមាន ៕
​ដោយ៖កូឡាប

 

×