Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លី​បង់​ប្រកាស​កាន់ទុក្ខ និង​ដាក់​ប្រទេស​ក្នុង​គ្រោះអាសន្ន​រយៈ ២​សប្តាហ៍ ក្រោយ​មានការ​ផ្ទុះ​ដ៏​កក្រើក​ផ្តាច់ជីវិត​មនុស្ស​ជិត ១០០​នាក់ និង​របួស​ជាង ៤.០០០​នាក់​

​ប្រទេស​លី​បង់​កំពុងធ្វើការ​កាន់ទុក្ខ បន្ទាប់ពី​មានការ​ផ្ទុះ​ដ៏​កក្រើក​មួយ​កាលពី​ថ្ងៃ​អង្គារ នៅក្នុង​រដ្ឋធានី Beirut បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៧៨​នាក់​ស្លាប់ និង​ច្រើនជាង ៤.០០០​នាក់​រងរបួស​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​ទីក្រុង​ទាំងមូល​ត្រូវ​ញ័រ​រញ្ជួយ​ដោយសារតែ​ការផ្ទុះ​នោះ ដែល​ចាប់ផ្តើម​ដោយ​ភ្លើង​នៅ​កំពង់ផែ​។​

​ប្រធានាធិបតី​លី​បង់ Michel Aoun បាន​និយាយថា សារ​ធា​ត​អា​ម៉ូ​ញ៉ូ​ម​នីត្រាត (ammonium nitrate) ត្រូវបាន​គេ​រក្សាទុក​ដោយ​គ្មាន​សុវត្ថិភាព​នៅក្នុង​ឃ្លាំង​មួយ​អស់​រយៈពេល ៦​ឆ្នាំ​។​

​លោក​បានប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រោះអាសន្ន​រយៈ ២​សប្តាហ៍ និង​កំណត់ពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ​នេះ​។​

​លី​បង់​នឹង​ធ្វើការ​កាន់ទុក្ខ​រយៈពេល ៣​ថ្ងៃ​ចាប់​ពីថ្ងៃ​ពុធ​នេះ​ទៅ​។​

​លោក​ប្រធានាធិបតី​ក៏បាន​ប្រកាសថា រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិការ​សង្គ្រោះបន្ទាន់​ចំនួន ៦៦​លាន​ដុល្លា​។​

​ចំនួន​អ្នកស្លាប់​ត្រូវគេ​រំពឹងថា​នឹង​កើនឡើង​ច្រើន ខណៈដែល​ក្រុម​រុករក​កំពុង​បន្ត​ស្វែងរក​នៅក្រោម​គំនរ​បាក់បែក​។​

​មន្ត្រី​លី​បង់​និយាយថា ការស៊ើបអង្កេត​កំពុងតែ​ធ្វើឡើង​ដើម្បី​ស្វែងរក​មូលហេតុ​ពិត​ដែល​បណ្តាល​ឲ្យ​មានការ​ផ្ទុះ​។ ក្រុមប្រឹក្សា​ការពារជាតិ​ជាន់ខ្ពស់​របស់​លី​បង់ និយាយថា​អ្នក​ដែល​ប្រព្រឹត្តិ​នឹងរង​ការកាត់ទោស​ធ្ងន់​បំផុត​។​

​ការផ្ទុះ​កើតឡើង ចំ​ពេលដែល​ប្រទេស​លី​បង់​កំពុងមាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារតែ​ការ​រាតត្បាត​របស់​វីរុស​កូ​រ៉ូ​ណា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

×