Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិសនី​នឹង​ផ្តាច់​ភ្លើង​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួសជុល ផ្លាស់ប្តូរ និង​តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណ​:​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​

spot_img

​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា​បានចេញ​សេចក្តីជូនដំណឹង​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧ នឹង​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី នៅតាម​តំបន់​និង​ពេលវេលា​ដូចជា​៖ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១៧​រសៀល នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី ។ ទី​១ ៖ តំបន់​ភ្លើង​លេខ​PT០៣៧ ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី​២ ៖ តំបន់​ភ្លើង​លេខ P892 ស្ថិតនៅក្នុង​សង្កាត់ គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។ ទី​៣ ៖ តំបន់​ភ្លើង​លេខ ប​.​ត​១០១៦, P1464 ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​៖ ១.​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ល្វា​, ភូមិ​ព្រៃ​ស្ពឺ ភូមិ​ស្រែ​ជំរៅ​, ភូមិ​ព្រៃ​កំបុត​, ភូមិ​ដំណាក់​ត្រ​យឹ​ង​, ភូមិ​កប់​គង​, ភូមិ​ក្រាំង​ដូន​ទៃ និង​ភូមិ​ព្រៃ​សណ្តែក ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី​២ ៖ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ក្បាលដំរី​២, ភូមិ​ចំការឪឡឹក​២, ភូមិ​ព្រៃ​សាលា​, ភូមិ​កា​កាប​, ភូមិ​ត្រពាំង​ជ្រៃ ក្នុង​សង្កាត់​កា​កាប​ទី​២ ភូមិ​ព្រៃទា​, ភូមិ​ព្រៃ​ជី​សាក់​, ភូមិ​ត្រពាំង​ពោធិ៍​, ភូមិ​ជម្ពូ​វ័ន ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ភូមិ​ត្រពាំង​ក្រសាំង​, ភូមិ​ត្រពាំង​ទា​, ភូមិ​ជង្រុក ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ភូមិ​សំរោង​, ភូមិ​ស្រែ​រា​ជ្ជៈ​, ភូមិ​ចាក់​ជ្រូក​, ភូមិ​គោក​ព្រេជ​, ភូមិ​អក​រំដួល ក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​៣. តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​កន្ទោក​ត្បូង​, ភូមិ​កន្ទោង​ជើង​, ភូមិ​អង្គ​, ភូមិ​ព្រៃ​បឹង​, ភូមិ​ស្ងួន​ពេជ្រ​, ភូមិ​ត្រពាំង​គល់​, ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ និង​ទី​៤. តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​​ផ្លូវ​ជើងឯក ចាប់ពី​សង្កាត់​ដង្កោ រហូតដល់​សង្កាត់​ព្រែកកំពឹស ក្នុង​ខណ្ឌដង្កោ​។​

​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១៧​រសៀល នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​៖ ទី​១ ៖ តំបន់​ភ្លើង​លេខ ប​.​ត​២២១ ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។ ទី​២ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​សំរោង​ទាវ​, ភូមិ​ក្រាំង​អ​ង្រ​ង ក្នុង​សង្កាត់​ក្រាំងធ្នង់​, ភូមិ​ត្រពាំង​រាំង​, ភូមិ​សំរោង​, ភូមិ​សែន​សុខ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ ទី​៣ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ក្រុង​ថ្មី​, ភូមិ​ត្រពាំង​ស្វាយ ភូមិ​ដី​ថ្មី​, ភូមិ​ដំណាក់​, ភូមិ​គោក​ឃ្លាង​, ភូមិ​ច្រេស ក្នុង​សង្កាត់​គោក​ឃ្លាង ភូមិ​ភ្នំពេញ​ថ្មី ភូមិ​បា​យ៉ាប​, ភូមិ​ទំនប់ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ និង​ទី​៤ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ក្បាលដំរី​, ភូមិ​ចំការឪឡឹក​, ភូមិ​កា​កាប​, ក្នុង​សង្កាត់​កា​កាប​ទី​២ ភូមិ​ព្រៃទា​, ភូមិ​ព្រៃ​ជី​សាក់​, ភូមិ​ត្រពាំង​ពោធិ៍​, ភូមិ​ព្រៃ​ព្រីង​, ភូមិ​ថ្នល់បំបែក​, ភូមិ​ជម្ពូ​វ័ន​, ភូមិ​អង្គ​,​ភូមិ​អូរ​ដឹ​ម ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​និង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​៩ ដល់​ម៉ោង​១៦​រសៀល នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​៖ ទី​១. តំបន់​ភ្លើង​លេខ​PT៨៨៣ ស្ថិតនៅក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។ ទី​២. តំបន់​ភ្លើង​លេខ​P៥២៣, ប​.​ត​៧៥២ ស្ថិតនៅក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។ ទី​៣. តំបន់​ភ្លើង​លេខ P៨៧៦, P១២៣៨ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ព្នៅ​។ ទី​៤. តំបន់​ភ្លើង​លេខ ប​.​ត​១០៧១, P១៥៣៦, P១៥៣៧ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​។ និង​ទី​៥. តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅក្នុង​សង្កាត់​កា​កាប​ទី​២ សង្កាត់​ចោមចៅ​ទី​៣ សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​កំបូល សង្កាត់​សំរោងក្រោម ​សង្កាត់​ស្នោរ សង្កាត់​កន្ទោក ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕​​ដោយ​៖​សំណាង​

spot_img
×