Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្លី​ក ជា​ក្រុមហ៊ុន Startup មួយ​ក្នុង​វិស័យ Fintech បាន​កៀគរ​មូលធន​ជា​ទឹកប្រាក់​ប្រមាណ 3,7 លាន​ដុល្លារ​អា​មេ​រិច ​ពី​វិនិយោគិន​និង​ដៃគូ​ជុំវិញ​ពិភពលោក​

​ភ្នំពេញ ៖ គ្លី​ក ជា​ក្រុមហ៊ុន FinTech Startup ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ត្រូវបាន​ជាប់​ក្នុង​បញ្ជី FINTECH100 Global List & Top 50 Emerging FinTech Innovators to Watch ដែល​បង្កើតឡើង​ដោយ KPMG និង H2 Ventures ហើយ​បាន​កៀគរ​មូលនិធិ បាន​ចំនួន 3,7 លាន​ដុល្លា​អា​មេ​រិច​ក្នុង​គម្រោង​ទីមួយ ដែល​នេះ​ជាការ​កៀរគរ ហិរិ​ញ្ញ​វត្ថុ​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​អាស៊ីអាគ្នេយ៍​ក្នុង​វិស័យ​ទូទាត់​ចល័ត​កម្មវិធី​អ្នក​គ្រាំទ្រ​ស្មោះត្រង់ (loyalty programs) ទិន្នន័យ​និ​មិ្ម​ត ពាណិជ្ជកម្ម​ឆ្លាត​វៃ និង​សេវាកម្ម​ទិន្នន័យ​លើ cloud​។

​ការ​កៀគរ​ហិរញ្ញវត្ថុ​ត្រូវបាន​ដឹកនាំ​ឡើង​ដោយ Openway និង Poems Pte., Ltd ដែលជា​ផ្នែក​មួយ​នៃ​ការ វិនិយោគ​ហិរញ្ញវត្ថុ​ឌីជីថល​របស់ Phillip Capital និង​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​កាន់កាប់​ដោយ​ឯកជន​ធំ​បំផុត​ក្នុងប្រទេស​សិង្ហ​បុរី ដែល​គ្រប់គ្រង​ការវិនិយោគ​ទំហំ​ប្រមាណ ៣៥​ពាន់​លាន​ដុល្លារ​អា​មេ​រិច​។ ការផ្តល់​ហិរញ្ញប្បទាន​លើក​នេះ​រួមបញ្ចូល​ទាំង​ប្រាក់ ២ លាន​ដុល្លា​អាមេរិក ផ្តើមចេញពី​ការប្តេជ្ញាចិត្ត​ជួយ​ដែល​បានប្រកាស​ជា​ផ្លូវការ​កាលពី​ចុងឆ្នាំ​២០១៨ ដែល​បាន​ជម្រុញ​ឲ្យ គ្លី​ក​ពង្រីក​ក្រុមការងារ​បម្រើសេវា​អតិថិជន​របស់ខ្លួន និង​ឈានទៅដល់​ការបើក​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​នៅ​ដំណាច់ឆ្នាំ​២០២០​។

​វិវឌ្ឍន៍​ភាព​របស់ គ្លី​ក ជា​សក្ខីភាព​យ៉ាងច្បាស់​ស្តែង​ចេញពី​ការគាំទ្រ​ដែល​មិនអាច​កាត់ថ្លៃ​បាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​គាំទ្រ​ដល់​វិស័យ​ហិរញ្ញវត្ថុ​ឌីជីថល (FinTech)​។ តាមរយៈ​ការគាំទ្រ​យ៉ាងសកម្ម​ដល់​ទំនើបកម្ម​នៃ​ការទូទាត់​សាច់ប្រាក់​ឌីជីថល ធនាគារជាតិ​នៃ​កម្ពុជា ជា​អ្នក​នាំមុខ​ក្នុងការ​ច្នៃប្រឌិត​នៃ​ការទូទាត់​ប្រាក់ ដោយបាន​អភិ​ឌ្ឍ​នូវ​កម្មវិធី​រូបិយវត្ថុ​ឌីជីថល​របស់ខ្លួន ដែលមាន​ឈ្មោះថា​បាគង (Bakong) ដែល គ្លី​ក គ្រោង​នឹង​រួមបញ្ចូល​ជាមួយ​ផងដែរ​ក្នុងពេល​ឆាប់ៗ​នេះ​។

​គ្លី​ក ត្រូវបាន​បង្កើត​នៅ​ឆ្នាំ ២០១៦ ដែលជា​មធ្យោបាយ​ទូទាត់​រួមមួយ​អាច​ឲ្យ​អតិ​ជន​ធ្វើការ​ទូទាត់​តាម​កាត កាបូប​ឌីជីថល និង​គណនី​ធនាគារ​បាន ហើយ​អនុញ្ញាត​ឲ្យ​អាជីវករ​ទទួល​ប្រាក់​តាម រយៈ​កម្មវិធី mPOS និង SoftPOS ឯករាជ្យ​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា ដែល​ផ្តល់​សិទ្ធិ​ក្នុងការ​ទូទាត់​គ្មាន​ទំនាក់ទំនង contactless (tap to pay) ។ គ្លី​ក មាន​គោលបំណង​ផ្តល់ជូន​នូវ​បទពិសោធ​នៃ​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព ងាយស្រួល សាមញ្ញ និង ការទទួល​ផលប្រយោជន៍​ខ្ពស់​ពី​ការទូទាត់​។ ក្រុមហ៊ុន​បាន​នឹង​កំពុង​អភិវឌ្ឍ​ទម្រង់​បច្ចេកវិទ្យា​មួយ ដែលមាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ផ្តោត​សំខាន់ លើ​ការកសាង​ទំនុកចិត្ត​អតិថិជន​លើ​អា​ជីក​ម្ម និង​ជួយ​អាជីវករ​បង្កើន​ប្រាក់ចំណេញ ។

​គ្លី​ក បាន​បង្កើត​ដំណោះស្រាយ eKYC របស់ខ្លួន​ដែល​អាច​ទទួល​ព័ត៌មាន​ពី​អតិថិជន និង​អាជីវកម្ម​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ហើយ​ស្រប​នឹង​ការគោរព​តាម​គោលការណ៍​ស្តង់ដារ​សុវត្ថិភាព​ទិន្នន័យ និង​បទ​ប្បញ្ញត្តិ​ធនាគារ​ខ្ពស់បំផុត​។ អាជីវករ​អាច​ទទួល​បានការ​វិភាគ ទិន្នន័យ​មិន​បញ្ចេញ​ឈ្មោះ ខណៈពេលដែល​អតិថិជន​ទទួលបាន​អត្ថប្រយោជន៍ ក្នុង​ទំរង់​ជាការ​លើកទឹកចិត្ត​ជា​សាច់ប្រាក់ ដែល​ជម្រុញ​ឲ្យ​ពួកគេ​ធ្វើ​ការទិញ​បន្ថែមទៀត​។

​ដៃគូ​របស់​ពួកគេ​រួមមាន អ្នកលក់​រាយ​ដែល​បាន​បង្កើត​នៅ​កម្ពុជា ដូចជា​ឱសថស្ថាន​នាំមុខគេ uCARE ហាង​ទំនិញ​ទំនើប Kiwimart និង ក្រុមហ៊ុន​យ​ក្យ​ជីបម៉ុង​រី​ថែ​ល (Chip Mong Retail)​។ ក្រុមហ៊ុន​ក៏​នឹង​រៀបចំ​ដំណើរការ​ប្រើប្រាស់ ទូទាំងប្រទេស​នៅ​ដំណាច់​ឆ្នាំនេះ​ដោយ​ដាក់​អាជីវកម្ម​ចំនួន ២៥០០​កន្លែង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន ៥ ឲ្យ​ប្រើប្រាស់​កម្មវិធី​សាកល្បង ហើយ​អាចទាក់ទង​អាជីវកម្ម​ជាង ៥៦០០០ កន្លែង​តាមរយៈ​ដៃគូ​អាជីវកម្ម​។

​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន MYPINPAD ដែលជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់ និង ប​ច្ចុ​ប​ន្ប​ជា​ក្រុមហ៊ុន​តែមួយគត់​នៅលើ​ពិភពលោក​ដែល​ទទួលបាន​វិញ្ញាបនបត្រ​ស្តង់ដា​ឧស្សាហកម្ម​ទូទាត់​ជា​កាត (PCI) នៃ​ក្រុមប្រឹក្សា​ស្តងដា​សុ​វត្តិភាព​(SSC) សម្រាប់​កម្មវិធី​របស់​ខ្លួន ដែលជា កម្មវិធី​មានតែ​ការទូទាត់​គ្មាន​ការទាក់ទង​នៅលើ​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ​ពាណិជ្ជកម្ម (CPoC) ។ គ្លី​ក នឹង​ក្លាយជា​កម្លាំងចលករ​ស​ម្រា​ប់​ជម្រុញ​ការទូទាត់​ប្រាក់​ឌីជីថល ដែល​ប្រែក្លាយ​អាជីវកម្ម​ខ្នាតតូច​ទៅជា​ខ្នាត​ធំ ដោយ​ទទួលយកបាន​នូវ​ការទូទាត់​ប្រាក់​ឌីជីថល​តាមរយៈ​ការប្រើប្រាស់​ទូរស័ព្ទ​រប​ស់​ពួកគេ​។ គ្លី​ក នឹង​ក្លាយជា​ក្រុមហ៊ុន​ទូទាត់​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍ ក្នុងការ​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ដ៏​ទំនើប​នេះ​។​

​លោក Morten Hofstad ប្រធាន​ប្រចាំ​តំបន់​អាស៊ី​របស់​ក្រុមហ៊ុន MYPINPAD បាន​មានប្រសាសន៍ថា​
“ យើង​គាំទ្រ​គ្លី​ក ក្នុង​ការផ្តល់​ដំណោះស្រាយ​យ៉ាង​រហ័ស​ដល់​អាជីវករ ក្នុងការ​ប្រើប្រាស់ eKYC ដើម្បី​កាត់បន្ថយ​ឧបសគ្គ និង​ជម្រុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​មីក្រូ​សហគ្រាស​, សហគ្រាស​ធុន​តូច និង​មធ្យម (MSMEs) ។ គោលបំណង​របស់ MYPINPAD គឺ​ដើម្បី​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ជាមួយនឹង​បទពិសោធ​អ្នកប្រើប្រាស់ និង​ពង្រីក​ទីផ្សារ​ថ្មី​សម្រាប់​ការប្រើប្រាស់​កាត “​។​

​លោក Matthew Tippetts នាយក​ប្រតិបត្តិ​និង​ជា​សហ​ស្ថាបនិក​របស់ គ្លី​ក បាន​មានប្រសាសន៍ថា “​បន្ទាប់ពី​រយៈពេល ២​ឆ្នាំ នៃ​ការ​ជម្រុញ​និង​កំណត់​យុទ្ធសាស្ត្រ​គ្រឹះ​ក្នុង​តំបន់​ទីផ្សារ យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ព​ន្លឿ​ន​ការលូតលាស់ រហូត​សម្រេចបាន​គម្រោង​វិនិយោគ​លើកដំបូង​របស់​យើង​។

​គោលដៅ​របស់​យើង​នៅទីនេះ​គឺ​ផ្តល់ជូន​ម្ចាស់​អាជីវកម្ម​និង​អតិថិជន​នូវ​តម្រូវ​ការចាំបាច់ និង​ជម្រើស​ការទូទាត់​ប្រាក់​បែប​ឌីជីថល​ជំនួស​ឲ្យ​សាច់ប្រាក់​សុទ្ធ​”​។ លោក Matthew បាន​បន្ថែមថា “ ស្ថិតនៅក្នុង​អស្ថិរភាព ដែល​បណ្តាលមកពី​ការរីក​ដាល​ដាល​ជម្ងឺឆ្លង​ជាស​កល គ្លី​ក កំពុងតែបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ផ្តោតលើ​ការទូទាត់​ដែល​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ​និង​ឧបករណ៍​ទិន្នន័យ​ដែល​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ជូន​ដល់​ម្ចាស់​អាជីវកម្ម​និង​អតិថិជន ។​”

​ការបញ្ចប់​គម្រោង​កៀងគរ​វិនិយោគិន​ដំបូង​របស់​យើង​ជា​សក្ខីភាព​បង្ហាញថា វិនិយោគិន​នៅតែ​បន្ត​គាំទ្រ​គម្រោង​នាពេល​អនាគត ដែល​នឹង​កើតឡើង​នៅក្រោយ​ជំងឺ​កូ​វីដ​-19​។ ក្នុងនោះ​ផងដែរ វា​ក៏បាន​បង្ហាញថា វិនិយោគិន​មើលឃើញ​ពី​ឱកាស​ទាក់ទាញ​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស​ក្នុង​អាជីវកម្ម​ចាប់ផ្តើម ជាមួយនឹង​សក្តានុពល​ដ៏​រឹងមាំ​នៅក្នុង​តំបន់​។​

​ការរីកចម្រើន​របស់ គ្លី​ក ត្រូវ​រួមចំណែក​ដោយ​លោក Patrice Vignes នាយក​ប្រតិបត្តិ​គ្រប់គ្រង​របស់​យើង ដែល​លោក​នឹងចូលរួម​ក្រុមប្រឹក្សាភិបាល​របស់​យើង​ផងដែរ​។ ជំនាញ និង​បទពិសោធ របស់ លោក Patrice ដូចជា​ចុងក្រោយ​បំផុត​លោក​ជា​នាយក​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​មួយ​របស់​កម្ពុជា​ដែលមាន​ឈ្មោះថា អម្រឹត និង​ជា​អតីត​នាយក​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​សាជីវកម្ម​ពហុ​ជាតិ​ធំៗ (MNCs) មួយចំនួន​។

​លោក​នឹង​ផ្លាស់ប្តូរ​ប្រតិបត្តិការ​របស់ គ្លី​ក ដោយ​បង្កើន​ប្រសិទ្ធិភាព និង​ផ្តោត​ដល់​ការរីកចម្រើន​ដ៏​រឹងមាំ​និង​ឆាប់រហ័ស​។ លោក Patrice បាន​មានប្រសាសន៍ថា “ គ្លិ​កបាន​បង្កើត​នូវ​ក្របខណ្ឌ​បច្ចេកវិទ្យា​ឈានមុខ​គេ​ពោរពេញ​ដោយ​ច្នៃប្រឌិត ដោយ​រួមបញ្ចូល​នូវ​សក្តានុពល និង​ការ​ជម្រុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ទូទាំង​អាស៊ី ដោយ​ជម្រុញ​ឲ្យ​មានការ​ចូលរួម និង​ជម្រុញ​សេវាកម្ម​របស់​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ស្របពេល​នឹង​ជួយ​អាជីវករ​ឲ្យ​បម្រើ​អតិថិជន​របស់​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ការចូលរួម​ជាមួយ​ក្រុម​ការងារ និង​ការរួមចំណែក​ដល់​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​តាម​បេសកម្ម​ដែល​បានកំណត់ ជា​កិត្តិយស​មួយ ហើយ​ជា​ឱកាស​មួយ ក្នុងការ​បង្កើត​ប្រព​ន្ធ័​ឌីជីថល​ដ៏​អស្ចារ្យ​សំរាប់​អតិថិជន និង​ដៃគូរ​របស់ គ្លី​ក​។

​សមាជិក​ថ្មី​មួយទៀត​ដ៏​គួរ​ឲ្យ​កត់សំគាល់ គឺ​លោក Olivier Mermet ដែលជា​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ផ្នែក​រចនា​និង​យុទ្ធសាស្ត្រ​របស់ គ្លី​ក ។ លោក Olivier គឺជា​អ្នកជំនាញ​យុទ្ធសាស្ត្រ​លើ​ម៉ាក​យីហោ​និង បទពិសោធ​អតិថិជន ដែលមាន​បទពិសោធ​ជា​នាយក​រចនា​ម៉ូដ​នៅ Procter & Gamble និង​ជា​នាយករង​ផ្នែក​រចនា​ម៉ូដ ទីផ្សារ​លក់រាយ និង​បទពិសោធ​អតិថិជន​នៅ Estée Lauder ។ ភាពខ្លាំង​នៃ​បទពិសោធ​របស់គាត់ ដែល​រួមមាន ការពង្រីក​ម៉ាក សេវាកម្ម និង​ផលិតផល​ផ្តោតលើ អតិថិជន​គឺជា​ទ្រព្យសម្បត្តិ​របស់ គ្លី​ក ៕
​ដោយ​៖CEN

×