ភ្នំពេញ៖ ស្ដ្រីជនជាតិចិនវ័យក្មេងម្នាក់ លោតសម្លាប់ខ្លួន ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ នៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ពីលើខុនដូ ដូភែនហោសរេស៊ីដេន តាមបណ្ដោយផ្លូវសុធារស ក្រុម២៨ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំង ហាក់មានការលាក់លៀម និងចង់បិទបាំងព័ត៌មាន។
ស្ដ្រីជនជាតិចិនរូបនោះ ឈ្មោះ LIN BINGYI អាយុ២០ឆ្នាំ ស្នាក់នៅខុនដូ ដូភែនហោសរេស៊ីដេន បន្ទប់១២-០៨ ជាន់ទី១២ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខEF-745652។ មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ដឹងមូលហេតុនៃការលោតសម្លាប់ខ្លួននៅឡើយទេ ប៉ុន្ដែសមត្ថកិច្ចគ្រាន់តែបង្ហើបថា អាចមានករណីសង្ស័យច្រើនលើសពីករណីធ្វើអត្ដឃាត ដោយហេតុថា នៅក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ ឃើញមានកន្ទុយបារី អាចសង្ស័យថា មានមនុស្សប្រុសស្នាក់នៅជាមួយ។
ក្រោយកើតហេតុភ្លាមៗ មានអ្នកសារព័ត៌មានជាច្រើនបានចុះទៅយកព័ត៌មាននៅកន្លែងកើតហេតុ ប៉ុន្ដែត្រូវបានម្ចាស់ខុនដូ បញ្ជាសន្ដិសុខដែលយាមនៅខាងក្រោម បិទភ្លើង និងលាក់បាំងអ្នកសារព័ត៌មានអំពើរឿងនេះ៕
ដោយ៖បញ្ញាស័ក្តិ