ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌធ្វើការបង្ក្រាបជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ពីជនរងគ្រោះជនជាតិចិនដូចគ្នា ចំនួន៣ម៉ឺនដុល្លារ និងរំដោះបានបុរសរងគ្រោះបានម្នាក់ កាលវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ចំណុចផ្សារយីហោឆែវភាយជីងជៀ ក្នុងផ្សាចិន ក្បែរកោះពេជ្រផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ TANG DEWEN ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវ៥១ កែង៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ ទេសចរណ៍កាន់លិខិតឆ្លងដែនលេខEJ.1131456។
ជនសង្ស័យ ទី១ ឈ្មោះ Fang ShiQi ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងផ្សាចិន ផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរទេសចរណ៍កាន់លិខិឆ្លងដែនលេខEC.0962064។ ទី
២ ឈ្មោះZhang Song ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវលេខ 51 សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរលក់គ្រឿងអេឡិចត្រូនិច កាន់លិខិតឆ្លងដែនលេខ EE 2725212។
លោក យិន សាន អធិការដ្ឋាខណ្ឌ បានឲ្យដឹងថា នគរបាលប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងផ្ទាល់មាត់ ពីបងប្រុសជនរងគ្រោះជាជនជាតិចិនថា សង្ស័យមានជនជាតិចិនដូចគ្នា បានចាប់ជំរិតប្អូនគាត់ និងទារលុយចំនួន៣ម៉ឺនដុល្លារ តែខ្លួនបានវេរលុយឲ្យជាង១ម៉ឺនយ័ន(លុយចិន) តែដោយខ្លាចវាយកលុយហើយមិនព្រមដោះលេងវិញ ។ ក្រោយមកក៏បានសុំគោលការណ៍ លោកព្រះរាជអាជ្ញាធរអមសាលាដំបូង ធ្វើការសុំចូលហាងម៉ាស្សា១កន្លែង នៅសង្កាត់ទន្លេបាសាក់ ក៏ធ្វើការឃាត់បានជនជាតិចិន២នាក់ និងរំដោះជនរងគ្រោះបានម្នាក់ យកមកអធិការដ្ឋាននគរបាលខណ្ឌ ផ្នែកព្រហ្មទណ្ឌ ដើម្បីសាកសួរនាំ ។
លោក ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា លោកបានហៅអ្នកបក់ប្រែភាសាចិន ស្ដាប់ការរៀបរាប់ជនរងគ្រោះ ដែលរំដោះចេញពីដៃជនសង្ស័យថា មុនកើតហេតុនៅព្រឹកថ្ងៃទី៤ ខែ សីហា ឆ្នាំ២០២០ គាត់កំពុងដើរតាមផ្លូវ មកដល់ចំណុចផ្សារយីហោឆែវភាយជីងជៀ ក៏មានជនសង្ស័យ២នាក់ ជនជាតិចិនដូចគ្នាមកចាប់ខ្លួន ដាក់ចូលរថយន្ត១គ្រឿងមិនចាំម៉ាក ហើយបិទមុខមិនស្គាល់កន្លែងណាទេ និងឲ្យតេទូរស័ព្ទទៅរកគ្រួសារដាក់លុយចូលកុងជនសង្ស័យ៣ម៉ឺនដុល្លារ ទើបដោះលេងវិញ ។
បច្ចុប្បន្នជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូលទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖កូឡាប