Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ក្នុងស្រុក​ចន្ទ្រា ទទួលបាន​ការអប់រំ​អំពី អនាម័យ​ទឹកស្អាត បញ្ហា​អេដស៍ និង​ជំងឺ​កូ​វីដ ១៩

​ខេត្តស្វាយរៀង​៖ ការិយាល័យ​ការពារ​ជំងឺឆ្លង និង​មិន​ឆ្លង​នៃ​នាយកដ្ឋាន​សុខភាព កាកបាទក្រហមកម្ពុជា សហការ​ជាមួយ​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្តស្វាយរៀង​កាលពី ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​អនាម័យ​ទឹកស្អាត បញ្ហា​អេដស៍ និង​ជំងឺ​កូ​វីដ ១៩ ដល់​ប្រជាពលរដ្ឋ និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​បណ្តាញ​ការងារ​អេដស៍​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​(​អាត​) ក្នុង​គោលបំណង​ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ស្តីពី​វិធានការ ការពារ​ជំងឺ​កូ​វីដ ១៩ និង​អនាម័យ​ទឹកស្អាត ការពារ​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ ដែល​កំពុង​រីក​រាលដាល នៅក្នុង​សហគមន៍​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។

​ពិធី​នេះ​បានការ​អញ្ជើញ ចូលរួម​ពី​លោក សរ វណ្ណា នាយក​សាខា លោក ថន ថា​វុ​ទ្ធា ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ចន្ទ្រា ព្រមទាំង​ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម សរុប​ចំនួន ៥២ នាក់ ។

​លោក ថន ថា​វុ​ទ្ធា មានមតិ​ស្វាគមន៍ និង បាន​ថ្លែងអំណរគុណ ដល់​កាកបាទក្រហមកម្ពុជា ក៏ដូចជា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​កន្លងមក ក៏ដូចជា​ពេលនេះ​បាន​យ​ចិត្ត​ទុកដាក់​គិតគូរ​ពី​បញ្ហា​សុខភាព របស់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​គ្រប់ពេលវេលា ។

​ក្នុង​ឱ​ការ​នោះ​លោក សរ វណ្ណា នាយក​សាខា បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ដល់​ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត ទាំងអស់​ដោយ​ក្តី​នឹករលឹក ហើយ​សូមកុំ​មានការ​ព្រួយបារម្ភ​ត្រូវ​គិតគូរ​ពី​សុខភាព ចំពោះ​បងប្អូន​ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ត្រូវ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល ១៤ ថ្ងៃ កុំឱ្យ​ជួបជុំ​ហូបចុក​គ្រឿង​ស្រវឹង​ក្នុង​ពិធី​ផ្សេងៗ ។ ក្នុងករណី​បើ​មាន​អាការ​ដូចជា​ក្អក ក្តៅខ្លួន ផ្តាស​សាយ គ្រុនក្តៅ ពិបាក​ដកដង្ហើម សូម​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដែល​នៅ​ជិត​លោកអ្នក​បំផុត រួច​ប្រាប់​ព័ត៌មាន​អំពី​ប្រវត្តិ​នៃ​ការធ្វើដំណើរ និង​ប្រភេទ​រោគសញ្ញា​ដល់​គ្រូពេទ្យ ។

​លោកនាយក​សាខា​បាន​បន្តទៀតថា តាម​ការវាយតម្លៃ​កម្រិត​ហានិភ័យ ដែល​អាចមាន​លទ្ធភាព​ឆ្លង​ក្នុង​សហគមន៍ របស់​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញថា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាច​ឆ្លង​ទៅលើ​កក្តា​ដូចជា ការកើនឡើង​នៃ​ការហោះហើរ និង​អ្នកដំណើ​មក​ប្រទេស​កម្ពុជា មានការ​កើនឡើង​នៃ​ការនាំ​ចូល​ជំងឺ​កូ​វីដ ១៩ អ្នកដំណើ​ខ្លះ​មិនបាន​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ច​ត្តា​ឡី​ស័ក នៅ​គេហដ្ឋាន​នៅមានកម្រិត​។​ល​។ បន្ទាប់មក​ក្រុមការងារ​ក៏បាន​ផ្សព្វផ្សាយ ពី​វិធី​ការការពារ ថែទាំ និង​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ដែលមាន​ដូចខាងក្រោម​៖
១/ លាងដៃ​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​អាល់កុល ២/​ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក​ឬ​កណ្ដាស់​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាស់អនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ ៣/ ជៀសវាង​ប៉ះពាល់ ជិតស្និទ្ធ​ជាមួយ​អ្នក​ដែលមាន​គ្រុនក្ដៅ ក្អក ឬ​ផ្ដាសាយ ៤/ ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ៥/ បរិភោគ អាហារ​ដែល​ចម្អិន​បានល្អ ៦/​ស្វាគមន៍​ដោយ​សំពះ​ជំនួស​ការ​ចាប់ដៃ ក្នុងករណី​សង្ស័យ​ជំងឺ​កូ​វីដ ១៩ បុគ្គល​ដែលមាន​រោគសញ្ញា​យ៉ាងតិច​មួយ​ក្នុងចំណោម​សញ្ញា​ដូចតទៅ​៖​គ្រុនក្ដៅ​យ៉ាងតិច ៣៨ អង្សា​សេ ក្អក​ហៀរ​សំបោរ ឈឺបំពង់ក ហត់​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​ឬ​ស្នាក់នៅ​ក្នុងប្រទេស​ផ្សេងទៀត ក្រៅពី​ប្រទេស​កម្ពុជា ឬ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ ១៩ (​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ក្នុងអំឡុងពេល​១៤​ថ្ងៃ​) មុន​ចេញ​រោគសញ្ញា ។ អ្នកជំងឺ រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​គ្រុនក្ដៅ​និង​មុខសញ្ញា​រលាក​ផ្លូវដង្ហើម​យ៉ាងតិច​មួយ ដូចជា ក្អក ហត់ ពិបាក​ដកដង្ហើម​) ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់ និង​តម្រូវ​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ ។ ក្នុងថ្ងៃនេះ​ដែរ​ក្រុមការងារ​ក៏បាន ចែកជូន​អ្នកចូលរួម​ចំនួន ៥២ នាក់ ក្នុង​ម្នាក់​ទទួលបាន​អាល់កុល ១ ដប សាប៊ូ ១ ដុំ ម៉ាស ១ ខិត្តប័ណ្ណ​អប់រំ​ផ្សព្វផ្សាយ​ផ្ទាំង​តូច ១ សន្លឹក និង ខិត្តប័ណ្ណ​អប់រំ​ផ្សព្វផ្សាយ​ផ្ទាំង​ធំ ១ សន្លឹក​ផងដែរ ៕​ដោយ​៖​វ៉ៃ​កូ​


×