Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាពេល​ឆាប់ៗ​ខាងមុខនេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹង​ត្រូវបាន​ចុះហត្ថលេខា ហើយ​អាច​នឹង​ជួយ​ឲ្យ​កម្ពុជា​បង្កើន​ឱកាស​វិនិយោគ​ប្រកបដោយ​សក្តានុពល​

​ភ្នំពេញ​៖​ទោះបី​មាន​ជំងឺ ឆ្លង​កូ​វីដ​-១៩ កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ នឹងមិន​ចុះខ្សោយ​នៅក្នុង​ដំណើរ​ឆ្ពោះទៅមុខ ដើម្បី​ទាក់ទាញ​វិនិយោគិន ឱ្យមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​ឡើយ ដោយ​កម្ពុជា​បាន​បង្កើត​នូវ​គោលនយោបាយ និង​បរិយាកាស​វិនិយោគ​យ៉ាង​ល្អ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ និង​ជា​អនុប្រធាន​ទី 1 អាជ្ញាធរ​មីន បាន​លេី​កឡេី​ង ក្នុង​កម្មវិធី​ជំនួប​ទំនាក់ទំនង​ធុរជន​កំពូលៗ​លើក​ទី​៣ (3rd High Net Worth Meetup) នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ នា​យល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន PLMP Venture capital ដែលមាន លោក DATO’ SRI DR PETER LIM ជា​ប្រធាន​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា ​នាពេល​ឆាប់ៗ​ខាងមុខនេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹង​ត្រូវបាន​ចុះហត្ថលេខា ហើយ​អាច​នឹង​ជួយ​ឲ្យ​កម្ពុជា​បង្កើន​ឱកាស​វិនិយោគ​ប្រកបដោយ​សក្តានុពល និង​ពង្រីក​ទីផ្សារ​របស់ខ្លួន​កាន់តែ​ធំ ទៅក្នុង​ទីផ្សារ​ប្រទេស​ចិន​។

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​ក៏បាន​លេី​កឡេី​ង​អំពី​មូលហេតុ​សំខាន់ៗ នៃ​ការ​មក​វិនិយោគ​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្លាំងក្លា និង​រឹងមាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​ស្ថេរភាព​នយោបាយ សុខសន្តិភាព និរន្តរភាព​សេដ្ឋកិច្ច កំ​ណេី​ន​ម៉ាក្រូសេដ្ឋកិច្ច អតិផរណា​ទាប ច្បាប់​វិនិយោគ​មានការ​អនុគ្រោះ​ច្រើន និង​ការអនុគ្រោះ​ពន្ធ​ជា​ដេី​ម ដែល​ក្នុងនោះ វិស័យ SMEs ក៏​ត្រូវបាន​យកចិត្ត​ទុក​ខ្ពស់ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល ផងដែរ​។

​សូមបញ្ជាក់ថា ការរៀបចំ​កម្មវិធី​ជំនួប​ទំនាក់ទំនង​ធុរជន​កំពូលៗ​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​កម្មវិធី​សហប្រតិបត្តិការ​របស់​ក្រុមហ៊ុន PLMP Venture capital ក្នុង​ការជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​កម្ពុជា ឱ្យមាន​ការរីកចម្រើន ទៅជា​សាជីវកម្ម​លំដាប់​ពិភពលោក​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ រួមមាន​វិស័យ​កសិកម្ម ថាមពល ការកែច្នៃ​ចំណីអាហារ ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ផ្នែក​វេជ្ជសាស្ត្រ​និង​បច្ចេកវិទ្យា សម្រាប់​ការចុះបញ្ជី​ផ្សារ​មូលប័ត្រ​កម្ពុជា​។​

​ជាមួយគ្នានេះ ក្រុមហ៊ុន PLMP Venture capital គ្រោង​នឹង​បង្កើតឱ្យមាន​វេទិកា​បន្ថែមទៀត សម្រាប់​ការចាប់ផ្តើម និង​បង្កើត​សហគ្រាស​ធុន​តូច​និង​មធ្យម ដើម្បី​ភ្ជាប់​ទៅនឹង​ដើមទុន និង​ស្ថាប័ន​អន្តរជាតិ​ជាពិសេស​ពី​សហរដ្ឋអាមេរិក អឺរ៉ុប និង​ប្រទេស​ក្នុង​តំបន់ ផងដែរ​៕ ដោយ​៖​កូ​ឡាប​

×