អាជ្ញាធរលីបង បានធ្វើការចាប់ខ្លួនមនុស្សចំនួន ១៦នាក់នៅក្នុងការស៊ើបអង្កេតលើករណីផ្ទុះដ៏កក្រើក នៅឃ្លាំងមួយកន្លែងនៃកំពុងផែបេរុត (Beirut)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA។
ប្រភពពីតុលាការ និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បាននិយាយថា អគ្គនាយកនៃកំពង់ផែ ក៏ស្ថិតក្នុងចំណោមអ្នកចាប់ខ្លួនផងដែរ។
”មនុស្ស ១៦នាក់ត្រូវបានឃុំខ្លួនសម្រាប់ការស៊ើបអង្កេត”។ នេះបើតាម NNA ដកស្រង់សម្តីរបស់ចៅក្រម Akiki។
ប្រភពពីតុលាការ និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អគ្គនាយកកំពុងផែកបេរុតឈ្មោះ Hassan Koraytem ក៏ស្ថិតក្នុងចំណោមអ្នកត្រូវចាប់ខ្លួនផងដែរ។ មុននេះ ធនាគារកណ្តាលបាននិយាយថា ខ្លួនបានបង្កកគណនេយ្យរបស់មនុស្ស ៧នាក់ រួមមានអគ្គនាយកកំពង់ផែ និងប្រធានគយលីបង់។
សូមរំលឹកថា ការផ្ទុះដ៏ខ្លាំង មានកម្រិតរញ្ជួយ ៣,៤ រិចទ័រ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៤៥នាក់បាត់បង់ជីវិត និងជាង ៥.០០០នាក់រងរបួស។
មនុស្សជាច្រើនទៅកំពុងបាត់ខ្លួន ខណៈដែលមនុស្ស ២៥០.០០០នាក់បាត់បង់ផ្ទះសម្បែង និងទីជម្រក។
ប្រធានាធិបតីលីបង់ បានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ និងដាក់ប្រទេសក្នុងគ្រោះអាសន្នរយៈពេល ២សប្តាហ៍៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters