Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន​បញ្ជា​ឲ្យ​មន្ត្រី​ខ្លួន ផ្តល់​អាហារ និង​ជម្រក​ដល់​ប្រជាជន​កូរ៉េខាងជើង រាប់រយ​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​បាន​បញ្ជា​ឲ្យ​មន្ត្រី​ផ្តល់​អាហារ និង​ទីជម្រក​ដល់​ប្រជាជន​រាប់រយ​គ្រួសារ ដែល​បាន​បាត់បង់​ផ្ទះសម្បែង​របស់​ពួកគេ​នៅក្នុង​ទឹកជំនន់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ បណ្តាល​ឲ្យ​មានទឹក​ជំ​ន ន់​នៅក្នុង​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ហើយ​ទឹកជំនន់​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​ដំណាំ​របស់​កូរ៉េខាងជើង​។​

​លោក គីម ជុង​អ៊ុន​បាន​និយាយ​ដូច្នេះ​ថា “​វា​ពិត​ជាមាន​សារសំខាន់​ណាស់​ក្នុងការ​ផ្គត់​ផ្គង​សម្ភារ​សម្រាប់​គេង​ឲ្យ​បាន​លឿន សម្ភារ​ប្រចាំថ្ងៃ ថ្នាំ និង​របស់​ចាំបាច់​ផ្សេងៗ​ទៀត ទៅដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ដើម្បី​ឲ្យ​ពួកគេ​បានរស់នៅ​មាន​ស្ថេរភាព​”​។​

​លោក បាន​ថ្លែង​ដូច្នេះ ខណៈពេលដែល​ធ្វើការ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ នៅ​តំបន់​រងគ្រោះ ក្នុង​ខេត្ត Hwanghae ដែល​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​កូរ៉េខាងត្បូង​។​

KCAN ចុះផ្សាយ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ បណ្តាល​ឲ្យ​មានការ​លិច​ជន់​ផ្ទះ ដែលមាន​មួយ​ជាន់​ចំនួន ៧៣០​ខ្នង ដោយ​ក្នុងនោះ មានផ្ទះ​ចំនួន ១៧៩​ខ្នង​រង​ការខូចខាត និង​លិច​លង់ដី​ដាំ​ដំណាំ​។​

​មិនមាន​សេចក្តីរាយការណ៍​ពី​ការស្លាប់​នោះឡើយ​។​

​ការ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុងអំឡុងពេល​រដូវ​ច្រូតកាត់​នៅ​តំបន់​ដាំ​ស្រូវ បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង ពី​សន្តិសុខ​ស្បៀង​របស់​កូរ៉េខាងជើង​។​

​កាសែត​របស់​បក្ស​កាន់អំណាច​កូរ៉េខាងជើង Rodong Sinmum បាន​ដកស្រង់​ការសិក្សា​ដែល​និយាយថា ស្រូវ និង​ពោត នឹងរង​ការខូចខាត ប្រសិន​ដំណាំ​នេះ នៅក្នុង​ទឹក​រយៈពេល ២ ឬ ៣​ថ្ងៃ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ កូរ៉េខាងត្បូង​បាន​បរិច្ចាគ​ប្រាក់​ចំនួន ១០​លាន​ដុល្លា​អា​មេ​រិច ទៅ​ឲ្យ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក របស់​អង្គការសហប្រជាជាតិ ដើម្បី​ជួយ​កុមារ និង​ស្ត្រី​កូរ៉េខាងជើង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×