Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំនន់ និង​រអិល​បាក់​ដី​នៅ​វៀតណាម សម្លាប់​មនុស្ស ៣៧​នាក់ ៤០​នាក់​ទៀត​បាត់​ខ្លួន​

spot_img

​អាជ្ញាធរ​វៀតណាម បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន ៣៧​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​គ្រោះទឹកជំនន់ និង​ការ​រអិល​បាក់​ដី បង្កឡើង​ដោយ​ភ្លៀង​ខ្លាំងពេក​។​

​មនុស្ស​ចំនួន ៤០​នាក់​ផ្សេងទៀត​ក៏បាន​បាត់​ខ្លួន​ផងដែរ ចំណែក​ប្រជាជន​វៀតណាម​ចំនួន​រាប់ពាន់នាក់​ត្រូវបាន​គេ​ជន្លៀស​ចេញពីផ្ទះ ខណៈដែល​គ្រោះមហន្តរាយ​វាយប្រហារ​ភាគ​កណ្តាល និង​ខាងជើង​ប្រទេស​។​

​ក្នុងចំណោម​អ្នក​បាត់​ខ្លួន​ទាំងអស់ ក៏មាន​អ្នកកាសែត​ម្នាក់​ផងដែរ ដែល​ត្រូវបាន​ទឹក​ទាញ​យកទៅ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់ពី​ស្ពាន​ឆ្លងកាត់​ទន្លេ​មួយ​បាក់​ដោយ​សារ​កម្លាំង​ទឹក ខណៈពេល​កំពុង​ធ្វើ​សេចក្តីរាយការណ៍​ពី​ទឹកជំនន់ ។​

​ខេត្ត Yen Bai និង Hoa Binh ទទួលរង​គ្រោះ​ខ្លាំងជាងគេ ហើយ​បើតាម​សេចក្តីរាយការណ៍​គឺ​ខេត្ត​ទាំងពីរ​នេះ​ទទួល​រក​ការ​លិច​ជន់​ពាសពេញ និង​មានការ​រអិល​បាក់​ដី​។​

​អាជ្ញាធរ​វៀតណាម បានដាក់​ពង្រាយ​ទា​ហ៊ាន​រាប់រយ​នាក់ ដើម្បី​កិច្ចការ​សង្គ្រោះ និង​ស្វែងរក​អ្នក​បាត់​ខ្លួន​៕​ សុភ័ក្ត្រ

spot_img
×