ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗ ចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ ការសម្អាតថ្លើម គឺសំខាន់ណាស់ក៏ព្រោះរាងកាយបង្កើតជាតិពុល និងសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។
ខាងក្រោមនេះជាអាហារល្អៗមួយចំនួន ដែលអ្នកគួរទទួលទានដើម្បីជំរុញមុខងារថ្លើម ដំណើរការតួនាទីបានកាន់តែប្រសើរ ៖
— ក្រូចថ្លុង
— ខ្ទឹមស
— បន្លែបៃតង
— មើមឆៃថាវក្រហម
— ផ្លែបឺរ
— តែបៃតង
— ប្រូខូលី ឬផ្កាខាត់ណាខៀវ
— ក្រូចឆ្មារ
— រមៀត
— ផ្លែប៉ោម
អត្ថបទ៖ health.com.kh